កងរាជអាវុធហត្ថបង្ក្រាបទីតាំងបើកល្បែងអនឡាញខុសច្បាប់ចំនួន៤កន្លែង ក្នុងក្រុងប៉ោយប៉ែត របស់ជនជាតិចិន

ចែករំលែក៖

ប៉ោយ៉បែតៈកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យសហការណ៏ជាមួយកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតព្រមទាំងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យមាស ចន្ច័ពិសិដ្ឋចុះប្រតិបត្តិការឆែកឆេផ្ទះសំណាក់ចំនួន៤កន្លែងចាប់ជនជាតិចិនបានជិត៥០នាក់បើកល្បែងអនឡាញខុសច្បាប់កាលពីព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០១៩នេះ។

ប្រតិបត្តិការរបស់អាវុធហត្ថដើម្បីឃាត់ខ្លួនជនជាតិចិននោះមាននៅចំណុចផ្ទះសំណាក់គងតុង គឹងលីន១​ចំណុច/នៅចំណុចបុរីសានស៊ានហូ២ចំណុចដែលឋិតក្នុងភូមិគីឡូត៏ម៉ែត្រ៤សង្កាត់ផ្សារកណ្ដាលនិងនៅចំណុចផ្ទះសំណាក់វិជ័យសុវណ្ណរតនៈឋិតក្នុងភូមិប៉ោយប៉ែតសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមាន​ជ័យ។

ប្រភពពីសមត្ថកិច្ចប្រាប់ថានៅក្នុងប្រតិបត្តិការចុះចាប់ឃាត់ខ្លួនជនជាតិចិនខាងលើនោះបានចំនួនជិត៥០នាក់ ប៉ុន្តែយើមិនទាន់ដឹងពីមូលហេតុនៃការឃាត់ខ្លួនជនជាតិចិននៅឡើយ។

ករណីនេះលោកមេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យលោកបោន ប៊ិនមិនអាចបកស្រាយបានឡើយដោយទូរសព្ទចូលចុចជាប់រវល់។

ជុំវិញករណីខាងលើនេះដែរលោកព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យមាស ច័ន្ចពិសិដ្ឋមានប្រសាស៏តាមទូរស័ព្ទ​ថាករណីខាងលើនេះលោកមិនទាន់ទទួលបានចំនួនពិតប្រាកដនោះទេ ចាំលោកឆែកទៅអាវុធហត្ថក្រុង​សិន ហើយករណីដែលឃាត់ជនជាតិចិននោះពាក់ពន្ធករណីបើកអនឡាញខុសច្បាប់។

មជ្ឈដ្ឋានលើកឡើងថាករណីអនឡាញក្រុងនៅប៉ោយប៉ែតរួមទាំងល្បែងស៊ីសងគ្រប់ប្រភេទកំពុងតែកើនឡើងទាំងជនជាតិចិនទាំងជនជាតិខ្មែរ ហើយល្បែងស៊ីសងនេះដែលបង្កឲ្យមានអសន្តិសុខ ប៉ះពាល់ភូមិ-ឃុំមានសុវត្តិភាពទាំង៩ ប៉ុន្តែការបង្រ្កាប់របស់សមត្ថកិច្ចនៅមានកំរិត ៕ នីម វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print