នគរបាលស្រុកអូរយ៉ាដាវ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀន៣នាក់

ចែករំលែក៖

ខេត្តរតនគិរី ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលជាប់ពាក់ព័ន្ធក្នុងការជួញដូរថ្នាំញៀន ក្នុងនោះកម្លាំងបានដកហូតថ្នាំញៀន និងឧបករណ៍មួយចំនួន ។ ការបង្ក្រាបធ្វើឡើងថ្ងៃ២២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ សេវ សុវណ្ណ ស្ថិតនៅភូមិកាតែ ឃុំលំជ័រ ស្រុក អូរយ៉ាដាវ ខេត្ត រតនគិរី។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួន ១/ឈ្មោះ រម៉ាម ឌីន ភេទប្រុស ជនជាតិចារាយ មានទីលំនៅ ភូមិឡែឃុំ លំជ័រស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី ,២/ឈ្មោះ សេវ សុវណ្ណ ភេទ ប្រុសជនជាតិចារាយ មានទីលំនៅ ភូមិកាតែឃុំ លំជ័រស្រុកអូរយ៉ាដាវខេត្តរតនគិរី (ម្ចាស់ផ្ទះ) ។ ក្រៅពីឃាត់ខ្លួនកម្លាំងបានចាប់ដកហូតសម្ភារៈដែលជាវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមពណ៌សរ ០១កញ្ចប់ ធំល្មម , ម៉ូតូ០១គ្រឿងម៉ាក់អ៉ីច ស៉ីនធើស្លាក់លេខរតនគិរី 1A4027 ,ជញ្ជីងថ្លឹងថ្នាំចំនួន០២ គ្រឿង ,ដាវសាំម៉ូរ៉ៃចំនួន០១ដើម ,ខ្នោះដៃ០១គូរ និងអាយកូម ១គ្រឿងផងដែរ ។

ជនសង្ស័យ រួមនិងវត្ថុតាង ឃាត់និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ៕ ដោយ ៖ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print