Vietjet ត្រៀមរៀបចំកម្មវិធីដើរជាក្បូនដ៏ពិសេសមួយ នារដូវក្តៅ

ចែករំលែក៖

ភ្នំពេញ ៖ យុទ្ធនាការមួយឈ្មោះថា «ផ្សារភ្ជាប់ក្តីស្រឡាញ់-បង្ហាញពីការប្រែថ្មីនារដូវក្តៅរបស់អ្នកក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសពីការលក់សំបុត្រហោះហើរដ៏អស្ចារ្យដែលមានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារអាមេរិក រហូតដល់រាប់លានសន្លឹក សម្រាប់ទាំងផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុក។

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មីមួយនេះ ក៏បានអំពាវនាវឲ្យរាល់អ្នកធ្វើដំណើរទាំងអស់ ចូលរួមលេងកម្សាន្តក្នុងកម្មវិធីធ្វើព្យុហយាត្រានារដូវក្តៅរបស់ខ្លួន ផងដែរ ដោយមានការផ្តល់ជូននូវកាដូជាច្រើន នៅលើយន្តហោះរបស់ Vietjet ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។ តុក្កតានាំសំណាងឈ្មោះថា AMY របស់ Vietjet នឹងផ្តល់ឲ្យអ្នកដំណើរនូវបទពិសោធនៃការហោះហើរនារដូវក្តៅដ៏ពិសេសមួយ ក្នុងប្រទេសនានា ទូទាំងអាស៊ី ក្នុងនោះរាប់បញ្ចូលទាំងកម្ពុជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សិង្ហបុរី មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហុងកុង និងឥណ្ឌូនេស៊ី។

ការផ្តល់ជូននេះ នឹងធ្វើឡើងក្នុងព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដ៏ធំបំផុតរបស់ក្រុមហ៊ុនអាកាស​ចរណ៍មួយនេះ រួមជាមួយនឹងសកម្មភាពកម្សាន្តជាបន្តបន្ទប់ជាច្រើន ដែលមានតែនៅលើយន្តហោះរបស់ Vietjet។ ក្រុមហ៊ុន នេះ ក៏នឹងស្នើឲ្យអ្នកដំណើរស្លៀកសម្លៀកបំពាក់ជាតួថ្លុក (Cosplay) ផងដែរ នៅពេលដែលធ្វើដំណើរនៅលើយន្តហោះ Vietjet ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទទួលបានកាដូពិសេសមួយ។ Vietjet ក៏នឹងអញ្ជើញឲ្យអ្នកដំណើររបស់ខ្លួន ចូលរួមក្នុងកម្មវិធីព្យុហយាត្រាដ៏ពិសេសមួយ ដែលនឹងត្រូវរៀបចំឡើងក្នុងទីក្រុង Da Nang នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ផងដែរ។

ដើម្បីទទួលបានការផ្តល់ជូនសំបុត្រហោះហើរមានតម្លៃ ០ ដុល្លារអំឡុងពេលនៃយុទ្ធនាការ «ផ្សារភ្ជាប់ក្តីស្រឡាញ់-បង្ហាញពីការប្រែថ្មីនារដូវក្តៅរបស់អ្នក» មួយនេះ អតិថិជនទាំងអស់ អាចរកជាវបានក្នុងកម្មវិធីប្រមូសិនប្រចាំថ្ងៃឈ្មោះថា «ម៉ោង១២ថ្ងៃត្រង់ វាដល់ពេលហើយសម្រាប់ Vietjet!» ដោយមានការផ្តល់ជូនសំបុត្រហោះហើរមានតម្លៃចាប់ពី 0 ដុល្លារ រាប់លានសន្លឹក នៅលើគេហទំព័រ www.vietjetair.com។ សំបុត្រក្នុងប្រមូសិននេះ អាចរកជាវបានសម្រាប់ទាំងផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុន Vietjet នឹងផ្តល់ជូនសំបុត្រហោះហើរបែបសន្សំសំចៃដ៏អស្ចារ្យចំនួន៨០០ ០០០សន្លឹកបន្ថែមទៀត សម្រាប់ថ្ងៃមាសចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ទី២៤ ខែឧសភា។

សំបុត្រក្នុងប្រមូសិននេះ នឹងដាក់លក់ចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង២រៀល (GMT+7) សម្រាប់រាល់ផ្លូវហោះហើរក្នុងស្រុកទាំងអស់ ក្នុងប្រទេសវៀតណាម។ អំឡុងពេលនៃការធ្វើដំណើរសម្រាប់ប្រមូសិននេះ គឺចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print