ប្រឡូកសិល្បៈច្រើនឆ្នាំ វុទ្ធី សាក់ ទើបបង្ហើបក្តីស្រមៃថតភាពយន្តខ្នាតធំ

ចែករំលែក៖

ភ្នំពេញ៖ ប្រឡូកសិល្បៈមិនក្រោម៥ឆ្នាំទេ វុទ្ធី សាក់ បានបង្ហាញក្តីស្រមៃរបស់ខ្លួនក្នុងការប្រឡូកក្នុងការ​ងារជាសម្តែងក្នុងភាពយន្តខ្នាតធំ បើទោះបីជាស្ថិតក្នុងតំណែងណាមួយក៏ដោយ។ ការបង្ហើបនេះធ្វើឡើងក្រោយពីតារារូបនេះមានឱកាសត្រឹមការសម្តែងក្នុងបទចម្រៀង ការបង្ហាញម៉ូតសម្លៀកបំពាក់ប៉ុណ្ណោះ។

ផ្តើមពីការថតបង្ហាញម៉ូតសម្លៀកបំពាក់សម្រាប់សម្អាងការ និងហាងលក់សម្លៀកបំពាក់​មួយចំនួន វុទ្ធី សាក់ បានសម្រេចចិត្តហក់ចូលការសម្តែងក្នុងបទចម្រៀងមួយចំនួនជាបន្តបន្ទាប់ ប៉ុន្តែតារាប្រុសស្រស់សង្ហារូបនេះមិនទាន់ទទួលបាន​ឱកាសចូល​រួម​ថតភាពយន្ត​ខ្នាតធំនៅឡើយ។ លោកថាសមត្ថភាពសម្តែងរបស់លោក​ក្នុងបទចម្រៀង​មួយចំនួននោះទទួលបានការកោតសរសើរ​ច្រើនពីផលិតករ ប៉ុន្តែលោក​នៅតែខ្វះឱកាសចាប់ចូលប្រឡូកក្នុងការសម្តែងទៅវិញ។

តារារូបនេះថ្លែងក្នុងន័យតូចចិត្តតិចៗថា ដោយសារការប្រឡូកសិល្បៈជាច្រើនឆ្នាំកន្លងមក អាចបណ្តាលមកពីទំនាក់ទំនងជាមួយផលិតកម្មនានានៅមានកម្រិត ។

ទោះជាយ៉ាងណាលោកនៅ​តែដាក់ក្តីសង្ឃឹម​ថានឹងមានផលិតកម្ម​ណាមួយ​ផ្តល់ឱកាស បើទោះបីជាការសម្តែង​នោះស្ថិតក្នុង​តំណែងតួអ្វីក៏ដោយ ហើយលោក នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print