លោក វេង សាខុន សមាជិកគណកម្មាធិការកណ្តាលគណបក្យប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ជាអធិបតីពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាស្រុកតំបែរ អាណត្តិទី៣ ឆ្នាំ២០១៩

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅទីស្នាក់ការបក្សស្រុកតំបែរ នាព្រឹកថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ លោក វេង សាខុន សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាស្រុកតំបែរ អាណត្តិទី៣ ឆ្នាំ២០១៩។
អញ្ជើញចូលរួមក្នុងពិធីមានសមាជិកក្រុមការងារទាំងថ្នាក់កណ្តាល និងថ្នាក់ខេត្តចុះជួយស្រុកតំបែរ សមាជិកក្រុមការងារចុះជួយឃុំ គណ:កម្មាធិការអចិន្រ្តៃយ៍គណបក្សស្រុក បេក្ខជនពេញសិទ្ធិ បម្រុង និងភ្នាក់ងារគណ:បក្សសរុបចំនួន ១០០នាក់ ដែលអញ្ជើញមកពីបណ្តាឃុំទាំង ០៧ នៃស្រុក។

លោកនាដ្ឋ រ៉ាវុធ ប្រធានក្រុមប្រឹក្សាបក្សស្រុកបានមានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបពីលទ្ធផលនៃយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរយ:ពេល ០១សប្តាហ៍ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភាពកន្លងមកឃើញថា ជារួមមានសភាពស្ងប់ស្ងាត់ និងរលូនតាមកម្មវិធីដូចបានគ្រោងទុក។ ក្នុងឆ្នាំ២០១៩នេះ ស្រុកតំបែរមានបេក្ខជនពេញសិទ្ធិចំនួន ១៩នាក់ និងបេក្ខជនបម្រុងចំនួន ២១នាក់។

នាឱកាសនេះ លោកប្រធានក្រុមការងារបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាបក្សស្រុក ឃុំ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការបោះឆ្នោតរហូតសម្រេចបានលទ្ធផលគួរជាទីមោទន។ ឆ្លៀតយកឱកាសនេះ លោកក៏បានជម្រាបជូនអង្គពិធីដោយសង្ខេបអំពីដំណើរការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណ:បក្សបានប្រែក្លាយប្រទេសកម្ពុជាពីស្ថានភាពដ៏លំបាកវេទនា មានសង្រ្គាម និងអសន្តិសុខស្បៀង មកជាប្រទេសមានសុខសន្តិភាពពេញលេញ ធានាបាននូវសន្តិសុខស្បៀង រហូតកំពុងធ្វើការនាំចេញកសិផល និងផលិតផលផ្សេងៗជាច្រើនទៀត។ ដោយសារកំណើនសេដ្ឋកិច្ច ប្រជាជន ទេសចរណ៍ ជាពិសេសតម្រូវការទីផ្សារ រាជរដ្ឋាភិបាលនៅតែបន្តខិតខំប្រឹងប្រែងដើម្បីបន្តការអភិវឌ្ឍតាមរយ:ការដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីជួយបង្កើនកម្រិតជីវភាពប្រជាជនឲ្យបានសមស្របតាមបរិបទនេះ។ ពិតណាស់ថា សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាននៅមិនទាន់ឆ្លើយតបតាមសុឆន្ទះរបស់ថ្នាក់ដឹកនាំនៅឡើយទេ ហេតុនេះហើយបានសម្តេចតេជោបានដាក់ចេញនូវចក្ខុវិស័យចង់ប្រែក្លាយប្រទេសកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់នាឆ្នាំ២០៥០ ដែលទាមទារឲ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ថែរក្សា និងការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ដើម្បីរក្សានិរន្តរភាពនៃការអភិវឌ្ឍ។ យោងលើ សមិទ្ធផលដ៏ថ្លៃថ្លានេះ ឯកឧត្តមប្រធានបានផ្តាំផ្ញើឲ្យក្រុមការងារ សមាជិកក្រុមប្រឹក្សាស្រុកទាំងពេញសិទ្ធិ និងបម្រុងត្រូវចងចាំង និងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាជនឲ្យបានដឹង យល់កាន់តែច្បាស់ និងបន្តគាំទ្រគណ:បក្សប្រជាកម្ពុជាជារៀងរហូត៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print