សុីប្រាក់ខែរដ្ឋ ម៉ោងធ្វើការមើលរឿងតាមទូរស័ព្ទ ប្រជាជនមកសួររឿងសំបុត្រកំណើត ចង់១ឆ្នាំមិនខ្វល់ចាត់ចែងអោយ

ចែករំលែក៖

ខេត្តសៀមរាប៖ មើលអោយហើយចរិកមន្ត្រីបម្រើរាស្ត្របែបៗនេះ ម៉ោងធ្វើការមើលតែរឿងតាមទូរស័ព្ទ ដល់ប្រជាជនមកសួរនាំរឿងបាត់សំបុត្រកំណើត ឆ្លើយថាចាំរកអោយ សន្យាកន្លះខែ ឡើងដល់១ខែ ,ដល់កន្លះឆ្នាំក៏រកមិនទាន់ឃើញ ចុងក្រោយគាត់និយាយយ៉ាងខ្លីថា«គាត់មិនទាន់រកផង ព្រោះរវល់ការងារណាស់»។
ប្រជាជនថា៖ គាត់រវល់មែន គឺរវល់តែមើលរឿងតាមទូរស័ព្ទ រហូតដល់មកសួររាល់ដងរឿងសំបុត្រកំណើត ឃើញរវល់ជាប់ភ្នែកនិងទូរស័ព្ទ សូម្បីតែគាត់ឆ្លើយថាចាំ១អាទិត្យទៀតមកម្តងទៀតចុះ ក៏គាត់និយាយមិនមើលមុខប្រជាជនដែរ។
ហេតុការណ៍នៃគំរូដ៏អាក្រក់នេះបានកើតឡើងនៅស្រុកស្វាយលើ ខេត្តសៀមរាប ប្រព្រឹត្តដោយមន្ត្រីរដ្ឋបាលសាលាស្រុក ឈានដល់តំណាក់បង្ខំចិត្តអោយប្រជាជនបង្ហោះនូវរូបភាពនេះតាមអាខោនរបស់គាត់ផ្ទាល់។
អភិបាលស្រុកស្វាយលើ ទទួលស្គាល់ការពិតថាជាមន្ត្រីរបស់គាត់ពិតប្រាកដមែន បន្ទាប់ពីមានប្រតិកម្មដោយលោកអភិបាលខេត្តសៀមរាប បញ្ជាអោយស្រាវជ្រាវស្វែងរកហេតុផលពិតប្រាកដ។
មើលគំរូអោយហើយ មន្ត្រីបែបៗនេះ តើបំផ្លាញការខិតខំរបស់ថ្នាក់លើដល់កម្រិតណា…? ថ្នាក់លើគិតណាស់ពីប្រជាជន ពិសេស ករណីធ្វើ សំបុត្រកំណើត លិខិតអាពាហ៍ពិពាហ៍ លិខិតមរណៈភាព ជាដើមមិនអោយយកលុយពីប្រជាជន និងយកចិត្តទុកបំពេញការងារនេះ ផ្ទុយទៅវិញមន្ត្រីថ្នាក់ក្រោមមួយចំនួនតូចមិនចោលចរិកខ្វះការទទួលខុសត្រូវនេះ៕

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print