មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ រកឃើញភេសជ្ជៈហួសកាលបរិច្ឆេទ និងប្រហិតសាច់មាន់ខូចគុណភាព ដាក់លក់នៅផ្សារតាំងគោក

ចែករំលែក៖

ខេត្តកំពង់ធំ ៖ មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ ដកហូតភេសជ្ជៈហួសកាលបរិច្ឆេទ និងប្រហិតសាច់មាន់ខូចគុណភាពយកទៅដុតកម្ទេចចោល បន្ទាប់ពីរកឃើញនៅផ្សារតាំងគោក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩​នេះ ដោយមន្រ្ដីសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ នៅផ្សារតាំងគោក ភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានថ្លែងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំង លក់នៅក្នុងផ្សារតាំងគោក រួចមកជាលទ្ធផល គឺទទួលបានលទ្ធ​ផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។

ចំពោះការពិនិត្យមើលលើផលិតផលគ្រឿង កំប៉ុង ដប និងផលិតផលវិចខ្ចប់រួច ក្រុមការងារបានរកឃើញផលិតផលមួយចំនួន ហួសកាលបរិច្ឆេទ និងខូចគុណភាព ដូចជា ភេសជ្ជៈ ម៉ាក Fanta ចំណុះ ៣៥០ ml ផលិត​នៅប្រទេសកម្ពុជា ចំនួន២៤កេស និង៤ដប ហួសកាលបរិច្ឆេទ និងប្រហិតសាច់មាន់ ក្រុមហ៊ុន CP ចំនួន២គីឡូក្រាម ខូចគុណភាព បានធ្វើកំណត់ហេតុដកហូត យកទុកដុតកំទេចចោល។

ទន្ទឹមនឹងការចុះត្រួតពិនិត្យគុណភាពទំនិញ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងណែនាំដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីរបៀប នៃការដាក់តាំងលក់ផលិតផល ចំណីអាហារឲ្យនៅដាច់ពីគ្នាពីថ្នាំសម្លាប់សត្វល្អិត និងកសិកម្ម និងរបៀប នៃការជ្រើសរើសផលិតផលម្ហូប អាហារមាន សុវត្ថិភាព ដល់ការបរិភោគជាដើម។

មន្ត្រីកាំកុងត្រូល ក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ ៕​ ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print