កុដិមួយខ្នងនៅវត្តតាឡុក ត្រូវភ្លើងឆេះ ផ្អើលលោកសង្ឃទាំងព្រឹកនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: កុដិលោកមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅទាំងព្រឹកខណះមានរថ យន្តពន្លត់អគី្គភ័យជួយអន្តរាគមន៏បាញ់ជាច្រើនគ្រឿងដែរប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៏ដោយភ្លើងឆេះពេញក្រមុំទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងវត្តតាឡុកស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពពីសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថាកុដិដែលរងការឆាបឆេះនេះមាន ទំហំ ៨ម៉ែត្រគុណនិង១១ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំង និងដំបូលសង្កសី រៀបឥដ្ឋក្រោមហើយចំពោះទ្រព្យសម្បត្តិមិនទាន់សរុបនៅឡើយ។
ប្រភពបន្តថាកុដលោកមួយខ្នងដែលខូចខាតទាំងស្រុងនេះគឺ មូលហេតុដោយសារតែឆ្លងចរន្តអគ្គិសនីណាមួយមិនមានអ្នកដឹងទាន់លុះភ្លើងឆាបឆេះហុយផ្សែងហើយទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
ប្រភពខាងលើបានឱ្យដឹងទៀតថា ករណីខាងលើនេះខាងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន២គ្រឿងដើម្បីបាញ់ទឹកពន្លត់ មួយគ្រឿងជារបស់កងរាជអាវុតហត្ថក្រុង និងមួយគ្រឿងទៀតជារបស់អធិការដ្ឋាននគរបាលក្រុងបាវិតហើយចំពោះគ្រោះអគ្គីភ័យនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print