នោះ.. ឡាយ វណ្ណះ និង ឡាយ សុវណ្ណរិទ្ធ ធ្ងន់ករ ហើយ… តម្រុយ​ថ្មី​ ! នាង ចេវ សុវឌ្ឈនា​ ត្រូវឃាតកសម្លាប់ទើបព្យួរកជាក្រោយ ដើម្បីបង្វែងដានសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ​ លោកឧត្តមសេនីយ៍ទោ ទិត្យ ប៊ុនណា ថ្លែងប្រាប់អង្គសវនាការ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នេះ ថា ភស្តុតាងជាច្រើន បង្ហាញថា នាង សុវឌ្ឈនា ស្រីកំណាន់លោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ពិតជាត្រូវបានឃាតកសម្លាប់លើគ្រែ រួចយកសពទៅចងព្យួរកលើចម្រឹងបង្អួចដើម្បីបង្វែងដានសមត្ថកិច្ចប្រាកដមែន។

ទោះបីយ៉ាងណា រឿងក្តីដ៏កក្រើកមួយនេះ ពុំទាន់ដឹងសខ្មៅនៅឡើយទេ ដោយតុលាការសម្រេចលើកពេលសវនាការបន្តនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះទៀត ។

សូមបញ្ជាក់ថា សព នាង ចេវ សុវឌ្ឍនា ហៅស្រីពៅ ត្រូវបានគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់គេង ក្នុងផ្ទះភូមិគ្រឹះដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យរស់នៅក្នុងភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅ។

ករណីឃាតកម្មនេះ ដំបូងឡើយត្រូវបានសមត្ថកិច្ចខេត្តតាកែវសន្និដ្ឋានថា ជារឿងអត្តឃាតព្រោះតែវិបត្តិស្នេហា ។ ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវសមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានរកឃើញថាករណីនេះ មិនមែនជារឿងអត្តឃាតឡើយ ពោលគឺជារឿងឃាតកម្មដោយមានអ្នកបញ្ជានិងរៀបចំទុកសម្លាប់ជនរងគ្រោះ។

ទីបំផុត ជនសង្ស័យចំនួន៤នាក់ មានលោកឡាយ វណ្ណៈ ផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ដែលបច្ចុប្បន្នកំពុងឃុំខ្លួនក្នុងពន្ធនាគារ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print