ក្រសួងធនធានទឹក ៖ បាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់នៅតែបន្តគំរាមកំហែង ខណៈភ្លៀងនឹងបន្តធ្លាក់

ចែករំលែក៖

ភ្នំពេញ : នៅក្នុងខែនេះបាតុភូតធម្មជាតិដូច ជាផ្គររន្ទះ ខ្យល់កន្ត្រាក់ នៅតែបន្តគំរាមកំហែងដល់មនុស្សសត្វលោកដដែល ខណៈភ្លៀងនៅ តែបន្តធ្លាក់ក្នុងបរិមាណកើនឡើងជាលំដាប់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ហើយក៏អាចមានតំបន់មួយចំនួននឹងមានភ្លៀងខ្លាំង ពិសេសរាជធានីភ្នំពេញ និងបណ្តាលខេត្តដែលស្ថិត នៅភាគខាងក្រោមនៃប្រទេសកម្ពុជា។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ស្តីអំពីស្ថានភាពអាកាសធាតុដែលបានតាមដានជាប្រចាំលើការវិវត្តន៍នៃអាកាសធាតុព្រះរាជាណាចក្រកម្ពុជាដែលជាហេតុធ្វើឲ្យអាកាសធាតុមានដូចខាងក្រោម :

១-ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែឧសភាភ្លៀងនៅតែបន្តធ្លាក់ ក្នុងបរិមាណកើនឡើងជាលំដាប់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ទន្ទឹមនោះក៏អាចមានតំបន់មួយចំនួននឹងមានភ្លៀងខ្លាំង ពិសេសរាជធានីភ្នំពេញនិងបណ្ដាខេត្តដែលស្ថិតនៅភាគខាងក្រោមប្រទេស។ ការធ្លាក់ចុះនេះភ្លៀងមានលក្ខណៈរាយប៉ាយល្អជាងមុន។

២-សីតុណ្ហភាពអតិបរមាជាមធ្យមស្ថិតក្នុងចន្លោះពី ៣៣ ទៅ ៣៥ អង្សាសេ ។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ទៀតថា រហូតដល់ដំណាច់ខែឧសភានេះ បាតុភូតធម្មជាតិផ្គររន្ទះនិងខ្យល់កន្ត្រាក់ នៅតែបន្តគំរាមកំហែងដដែល ដូច្នេះសូមប្រជាពលរដ្ឋមានការប្រុង ប្រយ័ត្នខ្ពស់ចំពោះបាតុភូតខាងលើនេះ ៕​ ដោយ​៖​ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print