បិទ​ផ្លូវ​តវ៉ា​ ! ឃាតកបាញ់សម្លាប់លោកបណ្ឌិត​ កែម​ ឡី​ គឺ​ មានតែ​ជួប​ សម្លាប់​ ម្នាក់គត់

ចែករំលែក៖

ភ្នំពេញ៖​តុលាការ​កំពូល​ រកឃើញ​ថា ជនជាប់ចោទ​ អឿត​ អាង​ ហៅ​ ជួប​ សម្លាប់​ គឺ​ ជា​ឃាតក​ម្នាក់​គត់​ ដែល​បានបាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ហេីយ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។

សេចក្តី​សម្រេច​បិទ​ផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល​ នាពេល​នេះ​ គឺ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៤​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ម្សិលមិញ​នេះ​ ។

ទោះបី​យ៉ាងណា​ រឿង​ក្តី​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ដ៏កក្រេីក​ នេះ​ តុលាការ​បាន​បំបែក​សំណុំរឿង​ជា​២​ ដោយ​ស្វែង​រក​អ្នក​លក់​កាំភ្លើង​ឱ្យ​ជួប​ សម្លាប់​ និង​ អ្នក​ផ្តល់​កន្លែង​ស្នាក់នៅ​ឱ្យ​ជួប​ សម្លាប់​ នា​រាជធានី​ភ្នំពេញ​ ដែល​រយៈពេល​ជាង២ឆ្នាំ​មកនេះ​ តុលាការ​ពុំ​ទាន់​បង្ហាញ​លទ្ធផល​បែបណា​នៅ​ឡើយទេ​ ។

ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា ២០១៦ បន្ទាប់ពីមានករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅចំណុចផ្សារស្តាម៉ាតស្ថានីយប្រេងសាំងកាល់តិចស្តុបបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ការ​ស្លាប់​របស់​លោក​បណ្ឌិត​ កែម​ ឡី​ ធ្វើ​ឡើង​អ្នក​គាំទ្រ​លោក​ ក្តុកក្តួល​យ៉ាង​ខ្លាំង​ និង​ ទាមទារ​ដាច់ខាត​ដេីម្បី​ស្វែងរក​យុត្តិធម៌​ជូន​លោក​បណ្ឌិត​កែម​ ឡី​ ។

មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​ជនជាប់ចោទ​ អឿត​ អាង​ ហៅ​ ជួប​ សម្លាប់​ សារភាពថា​ ដោយសារ​លោក​បណ្ឌិត​ កែម​ ឡី​ ជំពាក់​ប្រាក់​មិនសង​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print