ភ្លៀងមួយមេល្ងាចមិញ រលំផ្ទះអស់ច្រើនខ្នង និងរបួសមនុស្ស៤នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ ភ្លៀងលាយខ្យល់កន្ត្រាក់មួយបានបង្កអោយរលំនិង​ប៉ើងដំបូលផ្ទះអស់ជាច្រើនខ្នង ព្រមទាំងបណ្តាលអោយមនុស្សរងគ្រោះថ្នាក់៤នាក់ទៀតផង តែនិនបណ្តាលអោយធ្ងន់ធ្ងរដល់អាយុជីវិតឡើយ។
 
យោងតាមរបាយការណ៍នគរបាលប៉ុស្តិពោធិម្រាលបានអោយដឹងថាកាលពីថ្ងៃទី​២៤.០៥.២០១៩វេលាម៉ោង១៧.២៥នាទី
មានករណីខ្យល់កន្ត្រាក់ ធ្វើអោយ រលំផ្ទះ រលំរោងគោ និងរបើកដំបូលផ្ទះប្រជាពលរដ្ឋនៅភូមិតាដែងថ្មី ឃុំពោធិម្រាលស្រុកបសេដ្ឋឋេត្តកំពង់ស្ពឺ អស់ចំនួន១៧ខ្នង។
 
របាយការណ៍ដដែលបញ្ជាក់ថាតាមការស្រាវជ្រាវនិងសាកសួរគឺផ្ទះដែលខូចខាតធ្ងនធ្ងជាងគេមាន÷
១-ផ្ទះ ខាន់ សុខុម ទំហំ7ម×8មប្រកក្បឿងលោតពីលើជើងតាងខូចខាតម៉ូតូ
 
២-ផ្ទះ ថា វោ ទំហំផ្ទះ4ម×5មប្រកស័ង្កសី រលំ
 
៣ -ផ្ទះ សុខ ណានទំហំ5ម×6មរលំក្រៅពីនោះមានរោងគោជាច្រើនផងដែរ។
 
បើតាមប្រជាពលរដ្ឋលើកឡើងគឺមុនពេលកើតហេតុមានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំនិងខ្យល់កន្ត្រាក់ផងដែរធ្វើអោយពលរដ្ឋរត់រកកន្លែងជ្រករៀងៗខ្លួនលុះពេលភ្លៀងរាំងលោកមេភូមិក៏ដើរតាមខ្នងផ្ទះទើបដឹងថាមានការបុើងដំបូលនិងរលំរោងគោអស់ជាច្រើន។
ក្នុងហេតុការណ៍នេះមិនមានរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយគ្រាន់តែបណ្តាលរបួសមនុស្ស៤នាក់ស្រាល ៕ ដោយ ៖ សេនាស័ក្តិ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print