ប្រជាពលរដ្ឋឡើងភ្នំប្រទះឃើញគ្រាប់ M16 ចំនួន៥២៣គ្រាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ គ្រាប់កាំភ្លើ​ងប្រភេទ M16 ជាច្រើនសាង(ច្រើនគ្រាប់)ដែលជនមិនស្គាល់មុខ​យកទៅលាក់ទុកនៅលើ​ភ្នំមួយ ត្រូវបានកម្លាំងសហគមន៍ទឹកធ្លាក់ស្រែអំពិល ដែលស្ថិត​នៅក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ប្រទះឃើ​ញកាលពី​ព្រឹក ថ្ងៃ សុក្រ ៥រោច ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៤ ឧសភា២០១៩ រួចនាំគ្នារាយការណ៍ប្រាប់អាជ្ញា​ធរមានសមត្ថ​កិច្ច​ទៅយកមករក្សា​ទុកនៅកន្លែងមានសុវត្ថិភាព។
ប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្តុលសែនមានជ័យ បានឲ្យដឹងថា មុនពេលប្រទះឃើ​ញគ្រាប់កាំភ្លើ​ងនេះ កម្លាំង​សហគមន៍ទឹក​ធ្លាក់ស្រែអំពិល ស្ថិតក្នុងឃុំក្តុលសែនជ័យ បាននាំគ្នាឡើងលើភ្នំ ដើ​ម្បីរកកាប់សសរសម្រាប់​ធ្វើខ្យូស ហើយក៏ប្រទះឃើញគ្រាប់ M16 ចំនួន៥២៣គ្រាប់ជាគ្រាប់ប្រើការបាន៧០ភាគរយត្រូវជនមិនស្គាល់មុខលាក់ទុកនៅកន្លៀតថ្ម មិនដឹងតាំងពីពេលនាមកនោះទេ ។
ក្រោយពីប្រទះឃើ​ញគ្រាប់ជាច្រើ​នខាងលើនេះភ្លាម ពួកគាត់បានរាយការណ៍ជូន​សមត្ថកិច្ច​មូលដ្ឋានចុះទៅពិនិត្យ និងប្រមូយកមករក្សាទុកនៅអធិការនគបាលស្រុកទឹកផុស៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print