លួចកាច់សោកម៉ូតូបំរុងអូសចេញ ត្រូវប្រជាពលរដ្ឋឃើញទាន់ចាប់វាយទ្រោមខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាច់ករម៉ូតូបានសម្រេចហើយបណ្តើរចេញត្រូវប្រជាពលរដ្ឋប្រទះឃើញចាប់បានវាយទ្រោមខ្លួនប្រគល់ទៅអោយសមត្ថកិច្ចហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
០២នឹង១៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៩តាមបណ្តោយផ្លូវ១១០ស្ថិតនៅក្នុងសង្កាត់វត្តភ្នំខ័ណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះយឹម វាស្នារភេទប្រុសអាយុ១៩ឆ្នាំ ស្នាក់នៅម្តុំផ្សារចាស់តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញជនសង្ស័យម្នាមបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូមួយគ្រឿងម៉ាកSCOOPYពណ៌ពងមាន់ពាក់ស្លាកលេខភ្នំពេញ1GC-6819ដែលម្ចាស់គេទុកនៅក្នុងឌឿងហែមក្បែរនឹងផ្លូវលេខ១៩ក៏ស្រាបតែមានជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូបានសម្រេចហើយបណ្តើរចេញភ្លាមៗនោះដែរក៏មានប្រជាពលរដ្ឋបានឃើញក៏ស្រែកថាចោរៗទើបជនសង្ស័យភ័យស្លន់ស្លោកនិងផ្តួលម៉ូតូចោលរត់តែត្រូវប្រជាពលរដ្ឋក្របួចជាប់នាំគ្នាវាយមួយដៃមួយជើងទ្រោមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំយកទៅសួរនាំនិងក៏សាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាត់ការបន្ត៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print