កម្លាំងនគរបាលមន្ទីរគ្រឿងញៀនឃាត់ខ្លួននារី២នាក់​ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន​ ដកហូតថ្នាំញៀន២២កញ្ចប់តូចធំ

ចែករំលែក៖

ភ្នំពេញ​៖​ ​ កម្លាំងនគរបាលមន្ទីរគ្រឿងញៀន​ សហការជាមួយកម្លាំងនគរបាលស្នងការរាជធានីភ្នំពេញ​ និងកម្លាំងនគរបាលខណ្ឌឫស្សីកែវ​ ឃាត់ខ្លួន​មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ កាលពីថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅផ្ទះ​លេខ៣៦​ ក្រុម១៤​ ភូមិចុងខ្សាច​ សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។

នគរបាលខណ្ឌឫស្សីកែវ​ បានអោយដឹងថាជនសង្ស័យទី១-ឈ្មោះ​ ហ៊ុម​ ពៅ​​ អាយុ២៥ឆ្នាំ​ និងជនស្ស័យទី២-ហ៊ឹម​ ជូរ​ ​ អាយុ៣១ឆ្នាំ។

វត្ថុតាងដកហូត៖​ ក្រាមសថ្លា​សង្ស័យជាសារធាតុញៀនចំនួន២២កញ្ចប់​(ធំ៦កញ្ចប់),​ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន២គ្រឿង,​ ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន​និង​ ឧបករណ៍​សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន​ នៅមន្ទីរគ្រឿងញៀន​ នៃអគ្គស្នងការនគរបាលជាតិ​ដេីម្បីចាត់ការតាមនីតិវិធី​៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print