រថយន្តTACOMAបុកទ្រូងផ្លូូវ បាក់១កង់រថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តយ៉ាងលឿនបានជ្រុលចង្កូតទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលរថយន្តក្រឡាប់ផ្ងាជើងម្ខាង សំណាងល្អអ្នកបើកបរ
រងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៩ នៅតាមបណ្ដាលផ្លូវជាតិលេខ២ ខាងមុខវត្តចាក់អង្រែក្រោម ក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើក រថយន្ត ម៉ាក TOYOTA TACOMAពណ័ខ្មៅ ស៊េរីឆ្នាំ២០០១ ពាក់ស្លាកលេខភ្នំពេញ 2 R 6280 ធ្វើដំណើរតាមបណ្ដាលផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលបាក់អស់១កង់ ចំណែករថយន្តក្រឡាប់ផ្ងាជើងម្ខាង អ្នកបើករថយន្តជាប់នៅក្នុងរថយន្តត្រូវបានបងប្អូនប្រជាពរដ្ឋវាយកញ្ចក់រថយន្តបំបែកដើម្បីយកតៃកុងចេញមកខាងក្រៅវិញសំណាងល្អគ្រាន់តែ រងរបួសស្រាល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចរាចរចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក ស្នងការាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print