ទុកម៉ូតូចោលមិនដកសោរបងចោរឃើញឡើងជិះរត់សំណាងល្អម្ចាស់ដេញចាប់បានវិញវាយទ្រោមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងបានសម្រេច នៅចំណុចមុខហាងលក់ស្រាអនឡាញតាមបណ្ដោយផ្លូវ១៨៧ក្នុងសង្កាត់ទំនប់ទឹកខណ្ឌចំការមនហើយបានព្យាយាមជិះរត់គេចខ្លួនទាំងជនរងគ្រោះខំជិះដេញតាមរហូតដល់ផ្លូវ១៣០កែងផ្លូវលេខ១៩ខណ្ឌដូនពេញជនសង្ស័យក៏បានដួលធ្វើឲ្យពលរដ្ឋរស់នៅក្បែរនោះជួយចាប់និងស្វាគមន៍ឡើងចាស់ដៃទើបប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៩ ។​

ជនសង្ស័យខាងលើមានឈ្មោះលីហេង(ហៅហេង)ភេទប្រុសអាយុ៣២ឆ្នាំមុខរបបមិនពិតប្រាកដទីលំនៅក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាក​ZoomerXពណ៌សលាយទឹកក្រូចពាក់ស្លាកលេខរតនគីរី1B-6846របស់ជនរងគ្រោះឈ្មោះម៉ៃឬទ្ធិឃេីភេទប្រុសអាយុ21ឆ្នាំមុខរបបមន្ត្រីប៉ូលិសស្នាក់នៅសង្កាត់មិត្តភាព ​ខណ្ឌ7មករា ។​

យោងតាមសម្ដីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានមកហាងត្រង់ទីតាំងកើតហេតុខាងលើហើយបានចតម៉ូតូមុខហាងទាំងមិនបានដកសោរ ព្រោះគិតថាចូលមួយភ្លេត ខណះពេលនោះក៏លេចមុខជនសង្ស័យខាងលើដើរមកក្បែរម៉ូតូរបស់ជនរងគ្រោះរួចឡើងបញ្ឆេះជិះយ៉ាងប្រញ៉ាប់ និងត្រូវជនរងគ្រោះឃើញស្រែកឆោឡោព្រមទាំងជិះម៉ូតូដេញតាមតាំងពីម្ដុំវិទ្យាស្ថានវ៉ាន់ដា(ខណ្ឌចំការមន)រហូតដល់ផ្លូវ១៣០ក្នុងសង្កាត់ផ្សារកណ្ដាល២ខណ្ឌដូនពេញ ទើបជនសង្ស័យជិះដួល ក៏ត្រូវជនរងគ្រោះនិងប្រជាពលរដ្ឋជួយចាប់ស្វាគមន៍ឡើងចាស់ដៃទើបទាក់ទងទៅសមត្ថកិច្ចឲ្យមកទទួល ។​

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលទំនប់ទឹកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានចុះទៅនាំខ្លួនជនសង្ស័យ និងជនរងគ្រោះមកធ្វើការសាកសួរនិងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print