រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយវិស័យឯកជនផ្តល់ប្រព័ន្ធចម្រោះទឹកស្អាតមួយគ្រឿងតម្លៃជិត២ម៉ឺនដុល្លារ សម្រាប់វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន កោះដាច់ ដើម្បីលើកកម្ពស់វិស័យសុខុមាលភាព

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយវិស័យឯកជនផ្តល់ប្រព័ន្ធចម្រោះទឹកស្អាតមួយគ្រឿង តម្លៃ១​៨៥០០ ដុល្លារ ជូន ដល់វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន កោះដាច់ ដើម្បីជួយលើកកម្ពស់សុខុមាលភាពរបស់ សិស្សា​នុសិស្ស និងលោកគ្រូអ្នកគ្រូ បានប្រើប្រាស់នៅក្នុងតំបន់នេះ។

ថ្លែងក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធចម្រោះទឹកស្អាតនៅវិទ្យាល័យ ប៊ុនរ៉ាហ៊ុនសែនកោះដាច់កាលថ្ងៃពុធ១១រោច ខែពិសាខ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ លោក​នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ លោកគ្រូអ្នកគ្រូនិង សិស្សានុ សិស្សអាច បរិភោគទឹកស្អាតចេញ ពីប្រព័ន្ធចម្រោះនេះបានដោយគ្មានការបារម្ភអ្វីឡើយ ព្រោះទឹកស្អាតនេះបានចម្រេញដោយ ប្រព័ន្ធ​បច្ចេកវិទ្យាទំនើបដែលកំចាត់ជាតិពុលនិងមេរោគគ្មានសល់ឡើយ។

លោក នួន ផារ័ត្ឋ បានបញ្ជាក់ថា៖ ការសម្រេចបំពាក់ប្រព័ន្ធចម្រោះទឹកស្អាតនេះឡើង គឺជាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរដែនដី ដើម្បីលើកកម្ពស់សុខភាពសិស្សានុសិស្ស តាមរយៈមានទឹកស្អាតបរិភោគគ្រប់គ្រាន់ ធានាឲ្យសិស្សមានសុខភាពល្អហើយទៅសាលា រៀនបានទៀងទាត់។ អាជ្ញាធរនិង ពង្រីកការផ្តល់ប្រព័ន្ធទឹកស្អាតនេះទៅ សាលារៀនផ្សេងៗទៀត ដើម្បីជាគុណ ប្រយោជន៍របស់សិស្សានុ​សិស្សធានាឲ្យពួកគេមាន សុខភាពល្អបរិបូរណ៍ក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិនាពេលខាង មុខ។

លោក រស់ សោភា តំណាងក្រុមហ៊ុនកូកាកូឡា បានបញ្ជាក់ថា៖ ប្រព័ន្ធចម្រោះទឹកស្អាត ថ្មីនេះបានបន្សុទ្ធទឹកអោយមានភាពស្អាត១០០ភាគរយ ហើយតាមការពិសោធន៍នៅក្នុងឡាបូ ក៏បានបញ្ជាក់ពីភាពស្អាតនិងសុវត្ថិភាពសម្រាប់អ្នកបរិ ភោគផងដែរ។ លោកបានបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយសាលារាជធានីភ្នំពេញក្រុមហ៊ុននេះនឹងបន្តកម្មវិធីលើក កម្ពស់សុខភាព ការប្រើប្រាស់ទឹកស្អាត និងការថែរក្សាអនា ម័យបរិស្ថាននៅតាមសាលារៀននានាមួយ ចំនួនទៀតក្នុងរាជធានីភ្នំពេញ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិ​បាល​ក្នុងការជួយលើកកម្ពស់ សុខុមាលភាពសាធារណៈពិសេសសិស្សា នុសិស្ស។

លោក ពេជ ចាម នាយកវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន កោះដាច់បានឲ្យដឹងថា ប្រព័ន្ធចម្រោះទឹកស្អាតថ្មីនេះបានជួយសម្រួលការលំបាកនិងការចំណាយរបស់សិស្សានុសិស្ស ដោយពុំចាំបាច់យកទឹកស្អាតពីកផ្ទះដូចមុនឡើយហើយពួកគេក៏អាចយកទឹកពីសាលារៀននេះត្រឡប់ទៅផ្ទះវិញបានថែមទៀតផង។

សូមបញ្ជាក់ថា ប្រព័ន្ធចម្រោះទឹកស្អាតដែលបានបំពាក់នៅក្នុងវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន កោះដាច់នេះ បានចំណាយថវិកាជាង១ម៉ឺន៥ពាន់ដុល្លា ហើយបានបំរើផលប្រយោជន៍ជូន សិស្សានុសិស្សជាង១១០០នាក់ និងប្រជាពលរដ្ឋដែលរស់នៅក្បែរសាលារៀននេះជាង ២០០០នាក់បន្ថែមទៀត ៕  ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print