ជិះម៉ូតូឆ្លងផ្លូវមិនបានប្រយ័ត្ន​ ត្រូវរថយន្តបុករងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់បានរងរបួសធ្ងន់ខណៈជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវត្រូវរថយន្តហាយឡែនឌរ័បើកលឿនមិនបានប្រយ័ត្នក៏ជ្រុលបុកចំពាក់កណ្តាលម៉ូតូពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅធ្វើការសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង២៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩តាមបណ្តោយផ្លូវលេខ១៣កែងផ្លូវលេខ១៤៤នៅចំណចមុខផ្សារកណ្តាល១ខ័ណ្ឌដូនពេញ។

តាមអ្នកដែលបានឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកCPXពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HL-1851បើកបរតាមបណ្តោយផ្លូវលេខ144ក្នុងទិសដៅពីលិចទៅកើតខណៈបើកមកដល់ចំណុចកើតហេតុផ្លូវបែកជាបួនម៉ូតូCPXបើកឆ្លងផ្លូវទៅត្រង់ស្រាប់តែរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2AS-8303បើកបរតាមបណ្តោយផ្លូវ១៣ក្នុងទិសដៅពីជើងទៅត្បូងបើកក្នុងល្បឿនយ៉ាងលឿនរួចមកបុកម៉ូតូចំពីមុខផ្នែកខាងឆ្វេងបណ្តាលឲ្យដួលរងរបួសធ្ងន់បោកក្បាលទៅកញ្ចក់រថយន្តហើយបោកនៅផ្ទប់នឹងថ្នល់បណ្តាលឲ្យចេញឈាមស្រោចពេញក្បាលតាមមាត់ហើយត្រចៀកខូចខាតម៉ូតូបាក់ដៃហ្គែរម៉ូតូខាងឆ្វេងនឹងខ្ទេចអស់មួយចំហៀងខាងឆ្វេងរីឯរថយន្តបង្កវិញរងការខូចខាតខ្ទេចអស់មួយជំហៀងខាងស្តាំរួមថែមទាំងបែកកញ្ចក់ខាងមុខផ្នែកខាងស្តាំប៉ុន្តែភ្លាមៗនោះដែលរថយន្តបង្កមិនបានឈប់នៅដោះស្រាយនោះទេព្យាយាមបើករត់គេចខ្លួនចូលទៅក្នុងការាសផ្ញើររថយន្តនៅប្លុកតេ3ចាស់ប៉ុន្តែត្រូវបានយុវជនម្នាក់យករថយន្តទៅផ្ញើរតាមផ្លូវនោះប្រទះឃើញរួចក៏រាយការណ៍ទៅអោយខាងសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាល1យកមកកន្លែងកើតហេតុវិញភ្លាមៗនោះដែរក៏មានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺបានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាលដោយសារតែស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពកក៏បញ្ចូនបន្តយកទៅព្យាបាលមន្ទីរពេទ្យកាលម៉ែត។

ក្រោយពេលកើតហេតុម៉ូតូនឹងរថយន្តត្រូវបានសមត្ថកិច្ចជំនាញផ្នែកវាសវែងយកទៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print