ភ្ញាក់ផ្អើលរូបផ្អែមល្ហែមរវាងតារាសម្តែង ណាតាហ្សា និង តារាចម្រៀង ស៊ីប៊ី ណាតូនៅក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តារាសម្តែងស្រីកូនកាត់ខ្មែរអ៊ីស្លាមកញ្ញា ណាតាហ្សា ដែលគេដឹងថាជាគូស្នេហ៍តារាបាល់ទាត់ Booysen នោះស្រាប់តែលេចចេញរូបភាពផ្អែមល្ហែមរួមជាមួយតារាចម្រៀង M Record Entertainment  លោក ស៊ីប៊ី ណាតូ គ្រាដែលពួកគេចេញទៅប្រទេសថៃរួមគ្នា។ រូបភាពផ្អែមល្ហែមនេះក្រោយពីគេសង្កេតឃើញតារាស្រីរូបនេះតែពោលពាក្យមិនសប្បាយចិត្តនឹងរឿងស្នេហាកន្លងមក។

ណាតាហ្សា ហាក់ស្ងប់ស្ងាត់បន្តិចនឹងការងារសិល្បៈ ក្រោយពីនាងចាប់យកការងារលក់សម្លៀកបំពាក់លើអនឡាញ ជោគជ័យ។ ប៉ុន្តែនាងហាក់មិនទាន់បានសម្រេចជោគជ័យលើរឿងរ៉ាវស្នេហានោះទេក្រោយពីគូស្នេហ៍របស់នាងផ្លាស់ប្តូរទៅចេញប្រកួតនៅក្រៅប្រទេសបាត់។ ថ្មីៗនេះនាងលេចចេញរូបថតស្និទ្ធិស្នាលនឹងតារាចម្រៀង ស៊ីប៊ី ណាតូ នៅប្រទេសថៃកាលពីប៉ុន្មានថ្ងៃមុននេះ។ រូបថតស្និទ្ធិស្នាលនេះនាំឲ្យគេសង្ស័យថាស្ថានភាពស្នេហាចាស់អាចប្រែប្រួល ខណៈដែលនាងអាចនឹងទទួលយកស្នេហាថ្មី។

ទោះជាយ៉ាងនាគេនៅមិនទាន់អាចទំនាក់ទំនង តារាសម្តែង និងតារាចម្រៀងទាំងពីរខាងលើបាននៅឡើយទេ។ ប្រភពពីអ្នកជិតដិតបញ្ជាក់ថាពួកគេបានចេញដំណើររួមគ្នាតាមជើងយន្តហោះ ប៉ុន្តែមិនមែនទៅតែ២នាក់នោះទេ ហើយចំពោះរឿងរ៉ាវស្នេហាក៏គេនៅមិនទាន់ប្រាកដនៅឡើយ ខណៈដែលគេដឹងថាអ្នកទាំងពីមានមុខជំនួញដូចគ្នាគឺលក់សម្លៀកបំពាក់តាមអនឡាញ។ ប្រភពថារូបថតនោះគឺស្ថិតនៅត្រង់តំបន់ផ្សារ ប្រាទូណាម(Platinum)នៃប្រទេសថៃដែលជាតំបន់លក់ដូរសម្លៀកបំពាក់បោះដុំធំមួយនាទីក្រុងបាងកក។

គួរបញ្ជាក់ដែរថាតារាសម្តែងកូនកាត់ខ្មែរអ៊ីស្លាម ណាតាហ្សាត្រូវបានគេស្គាល់ច្រើនតាមរយៈការសម្តែងក្នុងភាពយន្តជាច្រើនពិសេសរឿង”កំណត់ហេតុនាងនាថ” និងសកម្មភាពសិល្បៈជាច្រើនរួមទាំងការបង្ហាញម៉ូតនិងជាពិធីការិនី។ នាងធ្លាប់បានប្រកាសជាសាធារណៈអំពីចំណងស្នេហ៍រួមគ្នាជាមួយបុរសជនជាតិអាហ្វ្រិកម្នាក់ដែលជាអតីតប្រធានក្រុមភ្នំពេញក្រោន គឺកីឡាករ Shane Booysen ជាច្រើនឆ្នាំមកហើយប៉ុន្តែពួកគេនៅមិនទាន់មានដំណឹងល្អនៅឡើយ។ ខណៈដែលតារាចម្រៀងស្រស់សង្ហា ស៊ីប៊ី ណាតូ (C Be Nato) គឺជាតារាចម្រៀង M Record Entertainment៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print