លួចបានហេីយរត់មិនរួច ចាប់បាន៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់បានធ្វេីសកម្មភាពលួចកាបូបលុយ ទូរស័ព្ទ បានសម្រេចហើយកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះកំពុងសាងសង ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ នារីរងគ្រោះក្លាហានបានតាមរហូត ចាប់បាន៣ នាក់នៅវេលាម៉ោង៣និង១០នាទី បន្ទាប់ នៅក្នុងផ្ទះសំណាក់ ខូយ ឡាក់ តាមផ្លូវបេតុង ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រួចបន្តឃាត់បានបក្ខពួកបានម្នាក់ទៀតនៅមុខផ្ទះសំណាក់ ដដែល ។
ជនសង្ស័យចំនួន៤នាក់ ឃាត់ខ្លួនបាន ទី១ ឈ្មោះ ហេង សុភា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។ ទី២ ឈ្មោះ ព្រំ វិបុល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ។ ទី៣ ឈ្មោះ វិន រតនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ។ ទី៤ ឈ្មោះ ជា ស្រីតី ភេទស្រី អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រាំង ។  ចំណែកនារីរងគ្រោះ ឈ្មោះ គង់ រស្មី ភេទស្រី អាយុ២៣ឆ្នាំ ជានិស្សិតសាលាច្បាប់ ឆ្នាំទី៣ មានទីលំនៅ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ ដោយឡែកកាបូបដែលជនសង្ស័យរួមជាមួយបក្ខពួល លួច បានលុយ៥១០ដុល្លា ប្រាក់រៀល១០មុឺនរៀល ទូរស័ព្ទចំនួន៣គ្រឿង បានដកហូតមកវិញ តែលុយ បាត់ ៤០០ដុល្លា មិនដឹងជនសង្ស័យលួចបានហើយយកទៅ ចែកចាយដល់ណាភ្លាមៗ សមត្ថកិច្ចកំពុងសាកសួរនៅឡើយ ។
តាមស្ត្រីឈ្មោះ ស៊ុន  សុខនី អាយុ៥១ ត្រូវជាម្តាយនារីរងគ្រោះ បានឲ្យដឹងថា ផ្ទះរបស់គាត់កំពុងសាងសង់ ជាងមិនទាន់បានដាក់ទ្វារនៅឡើយ ស្រាប់តែនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ខណៈដែលក្រុមគ្រួសារ គាត់មានគ្នា៣នាក់ សុទ្ធតែមនុស្សស្រី ម្តាយ គាត់ និងកូនស្រី ដេកលង់លក់ ជនសង្ស័យម្នាក់ចូលទៅក្នុងផ្ទះ លបលួចកាបូបកូនស្រី និងទូរស័ព្ទដែលដាក់នៅលើក្បាលដំណេក គាត់ដឹងខ្លួន ស្ទុះងើបស្រែកឆោឡោ ដេញតាម ជនសង្ស័យ៣នាក់បន្ថែមទៀតមានស្រីម្នាក់ផង នាំគ្នាបើកម៉ូតូរត់គេចបាត់ទៅ ។
ហេតុការណ៍កើតឡើងភ្លាមៗ ជននារីរងគ្រោះ ម្តាយ ទូរស័ព្ទប្តឹងប៉ូលិសប៉ុស្តិ៍សំរោង ដោយទូរស័ព្ទ ដែលជនសង្ស័យលួចយកទៅ ជាប់ I Cloud  ជាឱកាសជនរងគ្រោះ មើលដឹងគោលដៅដែលជនសង្ស័យរត់ទៅសង្ងំលាក់ខ្លួន នៅផ្ទះសំណាក់ ខូយ ឡាក់ ភូមិព្រៃបឹង សង្កាត់កន្ទោក ទើបនារីរងគ្រោះ រួមជាមួយប៉ូលិសប៉ុស្តិ៍សំរោង ទៅសហការជាមួយ កម្លាំងប៉ូលិសប៉ុស្តិ៍កន្ទោក មិនបានមួយម៉ោងផង នារីរងគ្រោះដឹងកន្លែងច្បាស់ តាមរយៈGPS ក្នុងទូរស័ព្ទ ដេញតាមចាប់ខ្លួនបាន៤នាក់ ស្រី១នាក់ យកបានកាបូប មកវិញ តែនៅបាត់ លុយចំនួន៤០០ដុល្លានៅឡើយ រួចនាំយកទៅសាកសួរនៅ ប៉ុស្តិ៍កន្ទោក រួចនាំយកទៅប៉ុស្តិ៍ សំរោងក្រោមវិញ ជាកន្លែងកើតហេតុ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិសែនជ័យ សាកសួរបន្តតាមនីតិវិធីច្បាប់ ៕សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print