លោក ឃួង ស្រេង ដាក់វិធានការក្តៅក្នុងការបង្ក្រាបបទល្មើសនិងល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំង១៤ខណ្ឌនិងចាត់វិធានលើទូកនេសាទដែលចតបែបអាណាធិបតេយ្យតាមដងទន្លេ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយគណៈបញ្ជាការឯកភាពរាជធានី បានដាក់ចេញជាវិធានការក្តៅក្នុងការបង្ក្រាបបទល្មើស និងល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញដើម្បីឲ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅនិងសុខសាន្តក្នុងការរស់ ខណៈដែលប្រទេសជាតិមានសន្តិភាពពេញបរិបូណ៌។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ ធ្វើឡើងកាលពីថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរឯកស័ព.ស ២៥៦៣ត្រូវនិងថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១៩ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការបង្កើតឲ្យមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះធ្វើឡើងក្នុងគោលបំណងដើម្បីដាក់ចេញជាផែនការនិងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់ បទល្មើសគ្រប់ប្រភេទដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងពីបញ្ហាពាក់ព័ន្ធនឹងការទប់ស្កាត់រថយន្តធំៗចូលក្នុងរាជ ធានីភ្នំពេញការដោះស្រាយបញ្ហាការកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញ ខណៈរាជធានី មួយនេះតែងទទួលរងនូវការកកស្ទះចរាចរណ៍រាល់ថ្ងៃ។មានវិធានការទៅលើអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើកគេចវេស ពីការទទួលខុសត្រូវមុខច្បាប់ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។ការពិនិត្យទៅលើការកកស្ទះចរាចរណ៍ដើម្បីរកវិធានការដោះស្រាយធ្វើយ៉ាងណាកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតំបន់ស្មុគស្មាញមួយចំនួន។

ពាក់ព័ន្ធនឹងល្មើសល្បែងស៊ីសងនៅក្នុងរាជធានីភ្នំពេញលោកឃួងស្រេងបានមានវិធានការយ៉ាងម៉ឺងម៉ាត់ផងដែរលោកបញ្ជាក់ថានៅក្នុងរាជធានីភ្នំពេញកើតឡើងនូវល្បែងស៊ីសងគ្រប់ប្រភេទដែលនេះជា បញ្ហាមួយក្តៅគគុក។
ដូច្នេះទេលោកជំរុញឲ្យអភិបាលខណ្ឌទាំង ១៤ត្រូវយកចិត្តទុកដាក់ក្នុងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងនេះ។ល្បែងស៊ីសងខុសច្បាប់ទាំងនេះវាជាចំនុចដែលផ្ដើមឲ្យមានបទល្មើសផ្សេងៗធ្វើអោយបាត់បង់ស្ថេរភាពនៅក្នុងសង្គមដូចជាអំពើ ឆក់ប្លន់លួចជាដើម។ ចំពោះបញ្ហាគ្រឿងញៀនក៏ជាបញ្ហាប្រឈមមួយដែលយើង បាននិងកំពុងធ្វើការដោះស្រាយផងដែរ។

លោក ឃួង ស្រេង ក៏បានដាក់ចេញនូវវិធាន ការមួយចំនួនទៀតដូចជាការរៀបចំសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ការមានវិធានការទៅលើទូកនេសាទដែលចតយ៉ាងអាណាធិបតេយ្យនៅតាមដងទន្លេពិសេសនៅក្បែរសណ្ឋាគារសុខាដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់និងប៉ះពាល់នូវ សោភ័ណ ភាពនៅរាជធានីភ្នំពេញ។ ការមានវិធានការទៅ លើបែរត្រីមួយចំនួននៅតាមបណ្ដោយដងទន្លេសាប។ដូច្នេះទេអភិបាលរាជធានីភ្នំពេញបានជំរុញនិងដាក់ចេញជាផែនការឲ្យអាជ្ញាធរ ខណ្ឌដែលមានដែនដីរបស់ខ្លួននៅតាមបណ្ដោយដងទន្លេសាបនេះត្រូវតែមានវិធានការទប់ស្កាត់ដើម្បីធ្វើយ៉ាងណាឲ្យទន្លេរបស់យើងមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ៕ ដោយ៖ សំរិត

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print