ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ចូលគាល់ ព្រះចៅសាលម៉ាន ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ដើម្បីទទួលកិត្ដិយសកម្ពុជា-អារ៉ាប៊ីសាអូឌីតនូវតែ បងប្អូនតែមួយ

ចែករំលែក៖

ក្រុងម៉ាកកាស៖ ព្រះចៅសាលម៉ាន អាប់ឌុលអាហ្សីស អាល សាអ៊ូត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសព្វព្រះរាជហរទ័យរាជានុញ្ញាតិឱ្យសមាជិកឧត្តមក្រុម ប្រឹក្សានៃសម្ព័ន្ធពិភពឥស្លាម រួមមាន បញ្ញាវ័ន្ត និងថ្នាក់ដឹកនាំឥស្លាម ដើម្បីចូលគាល់ នឹងថ្វាយជូននូវសេចក្តីប្រកាសរួមនៅទីក្រុងម៉ាកាស់ ដើម្បីទទួលកិត្ដិយសកម្ពុជា-អារ៉ាប៊ីសាអូឌីត នូវតែជាបងប្អូនតែមួយ បន្ដកិច្ចសហប្រតិបត្ដិការជួយអភិវឌ្ឍន៏សហគមន៏ខ្មែរឥស្លាមឲ្យមានការរីកចម្រើនទៅថ្ងៃអនាគត ដែលដឹកនាំ ដោយប្រធានឧត្តមក្រុមប្រឹក្សាសម្ព័ន្ធពិភពឥស្លាម លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាសមាជិកឧត្តមក្រុមប្រឹក្សា ដែលកន្លងទៅនេះ ត្រូវបានឧត្តមក្រុមប្រឹក្សា-ក្រុមប្រឹក្សាប្រតិបត្តិសម្រេចជាឯកច្ឆ័ន តែងតាំងជា សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គការនេះសម្រាប់រយៈពេល ៥ឆ្នាំ ផងដែរ។ ពិធីចូលគាល់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរឯកស័កព.ស ២៥៦៣ ត្រូវនិងថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៩ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ នេះជាលើកទី១ហើយក្នុងប្រវត្តិសាស្ត្រ ដែលគណៈប្រតិភូកម្ពុជា បានទទួលព្រះរាជសព្វព្រះហរទ័យរាជានុញ្ញាតិឲ្យ ក្រុមសមាជិកឧត្តមក្រុម ប្រឹក្សានៃសម្ព័ន្ធពិភពឥស្លាម រួមមាន បញ្ញាវ័ន្ត និងថ្នាក់ដឹកនាំឥស្លាម ដើម្បីចូលគាល់ ក្នុងគោលបំណង សម្ដែងការគួរសម និងផ្ដល់កិត្ដិយសដល់កម្ពុជា ដើម្បីរឹតចំណងសាម គ្គីភាព កម្ពុជា-អារ៉ាប៊ីសាអូឌីត ឲ្យកាន់តែជិតស្និទក្នុងនាម បងប្អូនតែមួយ ។ ជាកិត្ដិយស ដែលមានថ្នាក់ដឹកនាំតំណាងឲ្យកម្ពុជា ត្រូវបានតែងតាំងជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គការសម្ព័ន្ធពិភពឥស្លាម ដែលត្រូវបានព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតសព្វព្រះរាជហរទ័យ ដើម្បីចូលគាល់ នឹងថ្វាយជូននូវសេចក្តីប្រកាសរួម នេះ ។

លោក អូស្មាន ហាស្សាន់ បានរំលឹកថា៖ ពិធីនេះធ្វើឡើងនៅព្រះបរមរាជវាំងនៅទក្រុងម៉ាកកាស់ អារ៉ាប៊ីសា អូឌីតបន្ទាប់ពី គណៈប្រតិភូកម្ពុជាបានបញ្ចប់ដោយជោគជ័យ នៃសន្និសីទអន្តរជាតិ ដែលរៀបចំដោយសម្ព័ន្ធពិភពឥស្លាម (RABITA) នៅទីក្រុងម៉ាកាស់ ប្រទេសអារ៉ាប៊ីសាអូឌីត រយៈពេល ០៣ថ្ងៃ ក្រោមប្រធានបទ គុណតម្លៃ នៃការនិយមកណ្តាល ដែលមានថ្នាក់ដឹកនាំបញ្ញាវ័ន្តឥស្លាមបានចូលរួមជាង១៣០០ នាក់ មកពីបណ្តាប្រទេសចំនួន ១៣៧ ប្រទេស ។

ជាកិត្ដិយសផងដែរ គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយរូបខ្ញុំផ្ទាល់ ខ្ញុំក៏បាន ឈ្លៀតឱកាស ក្រោយពីបញ្ចប់ក្នុងសន្និសីទនេះ ចូលជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសជាច្រើនក្នុងតំបន់ឈូកសមុទ្រពែក និង ប្រទេសបណ្ដាក្នុង តំបន់អាហ្វ្រិក ដើម្បីពិភាក្សាការងារ និងចងសម្ព័ន្ធមេត្រីភាព លើក្រមខណ្ឌផ្លាស់ប្ដូពាណិជ្ជកម្ម កសិកម្ម វប្បធម៏ ទេសចរណ៏ និងកិច្ចសហប្រតិបត្ដិ ការ អភិវឌ្ឍន៏ សហគមន៏ខ្មែរឥស្លាមឲ្យមានការរីកចម្រើនទៅថ្ងៃអនាគត ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print