សិក្ខាសាលា​សមាហរណកម្ម​ផែនការ​សង្កាត់​នៅ​ថ្នាក់​ខណ្ឌ​ និង​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល​ខណ្ឌ​ឆ្នាំ​ ២០១៦-២០១៨​ សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០១៦

ចែករំលែក៖

​ភ្នំពេញ​៖​ ផ្តើម​ចេញពី​យុទ្ធសាស្ត្រ​ នៃ​ការ​អនុវត្ត​កំណែទំរង់​ស៊ីជម្រៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ នឹង​និ​តិ​ការ​ទី​៥​ នៃ​រដ្ឋសភា​ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​ តេ​ជោ​ ហ៊ុន​ សែន​ជា​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​ និង​ដើម្បី​ពង្រឹង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​ អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ទទួល​បាន​ផល​ផ្លែផ្កា​ពិតប្រាកដ​ នឹង​ឆ្លើយ​តប​ទៅ​និង​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​។​

se (1)

​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ សាលា​ខណ្ឌ​ព្រែក​ព្នៅ​បាន​រៀបចំ​សិក្ខាសាលា​សមាហរណកម្ម​ផែនការ​សង្កាត់​នៅ​ថ្នាក់​ខណ្ឌ​ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខណ្ឌ​ ២០១៦-២០១៨​ សម្រាប់​អនុវត្ត​អនុវត្ត​ឆ្នាំ​២០១៦​ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ឃួ​ង​ ស្រេង​ អភិបាលរង​រាជធានី​ភ្នំពេញ​ ។​ជំនួស​មុខ​អោយ​ក្រុមប្រឹក្សា​ខណ្ឌ​ គណៈ​អភិបាល​ខណ្ឌ​ កងកំលាំងប្រដាប់អាវុធ​ គ្រប់​លំដាប់ថ្នាក់​ ក្រុមប្រឹក្សា​សង្កាត់​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ទាំងមូល​ ។​

​ថ្លែង​នៅ​ក្នុង​កម្មវិធី​នោះ​ លោក​សុខ​ សម្បត្តិ​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​បាន​មាន​ប្រសាសន៍​ថា​ ការ​រៀបចំ​សិក្ខាសាលា​សមាហរណកម្ម​ផែនការ​សង្កាត់​ និង​កម្មវិធី​វិនិយោគ​មាន​គោលបំណង​ដើម្បី​៖

១-​ផ្សព្វផ្សាយ​អំពី​គំរោង​សកម្មភាព​ ក្នុង​កម្មវិធី​វិនិយោគ​សង្កាត់​ ខណ្ឌ​ ឆ្នាំ​២០១៥​ សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​ ២០១៦​ ២-​ស្នើ​សុំ​ការ​គាំទ្រ​ពី​មន្ទីរ​ អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា​ផ្នែក​ឯកជន​ និង​សប្បុរសជន​ ដែល​ចាប់អារម្មណ៍​លើ​គម្រោង​ស្នើរ​ឡើង​របស់​ សង្កាត់​និង​ខណ្ឌ​ទោះបី​តិច​ក្តី​ ច្រើន​ក្តី​។​លោក​សុខ​ សម្បត្តិ​បន្ត​ថា​ លោក​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ សង្ឃឹម​ជឿជាក់​ថា​ លោក​ លោកស្រី​តំណាង​មន្ទីរ​ អ​ក្គ​ការ​សប្បុរសជន​ និង​ដៃគូរ​អភិវឌ្ឍន៍​ទាំងអស់​និង​បន្ត​ការ​គាំទ្រ​ដល់​គំរោង​កម្មវិធី​វិនិយោគ​សង្កាត់​ និង​ខណ្ឌ​បន្ត​ទៀត​ ដើម្បី​ឆ្លើយ​តប​ទៅ​និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ទាំងមូល​ ក៏​ដូច​ជា​ការ​ចូលរួម​អនុវត្ត​គោលនយោបាយ​វិមជ្ឈការ​និង​វិ​សហ​មជ្ឈការ​ និង​ការ​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ អោយ​កាន់តែ​ប្រសើរ​ឡើង​ថែម​មួយ​កំរិត​ទៀត​។​

​លោក​ឃួ​ង​ ស្រេង​ គណៈ​អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសា​ន៍​ថា​ សុំ​អោយ​មានការ​ចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ មន្ទីរ​ជំនាញ​ អង្គការ​ ផ្នែក​ឯកជន​និង​ដៃគូរ​អភិវឌ្ឍន៍​នានា​ លោក​ក៏​មាន​ជំនឿ​យ៉ាង​មុតមាំ​ដែរ​ថា​ សប្បុរសជន​នឹង​ជួយ​គាំទ្រ​គម្រោង​នានា​របស់​ខណ្ឌ​ និង​សង្កាត់​ទៅ​តាម​លទ្ធភាព​ធនធាន​នានា​រៀងៗ​ខ្លួន​ ដើម្បី​ត្រៀម​អនុវត្ត​គម្រោង​តាម​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​ ទទួល​បាន​លទ្ធផល​ក្នុង​ឆ្នាំ​ ២០១៦​ខាង​មុខ​ ដូច​ជា​ ១-​ មន្ទីរ​ជំនាញ​ អង្គភាព​នានា​ ថា​តើ​គម្រោង​ណាខ្លះ​ដែល​ត្រូវ​គាំទ្រ​ដល់​ថ្នាក់​ខណ្ឌ​ និង​គម្រោង​ណាខ្លះ​ដែល​គួរ​គាំទ្រ​ដល់​ថ្នាក់​សង្កាត់​ ២-​ មន្ទីរ​ជំនាញ​ អង្គភាព​ អង្គការ​មិនមែន​រដ្ឋាភិបាល​ វិស័យ​ឯកជន​ និង​សប្បុរសជន​ដែល​បាន​សន្យា​ជួយ​គាំទ្រ​គម្រោង​នានា​នៅ​ក្នុង​ពេល​នេះ​ ត្រូវ​បញ្ចូល​ក្នុង​ផែន​ការណ៍​សកម្មភាព​ច្រ​ចាំ​ឆ្នាំ​២០១៦​របស់​ខ្លួន​ហើយ​ខិតខំ​អនុវត្ត​អោយ​បាន​ទាន់​ពេលវេលា​ និង​មាន​ប្រសិទ្ធភាព​ទៅ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​ ៣-​ប្រសិនបើ​គម្រោង​បានការ​គាំទ្រ​នៅ​ពេល​នេះ​ តែ​មិន​បាន​អនុវត្ត​ គួរតែ​ផ្តល់​ដំណឹង​ដល់​ថ្នាក់​ខណ្ឌ​ សង្កាត់​អោយ​បានដឹង​ជា​មុន​ ៕​ ព្រែក​ជ័យ​

se (2)

se (4)

se

se (3)

20151217_082324

se (6)

20151217_082346

...

se (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print