ឆ្លងចរន្តអគ្គិសនីឆេះផ្ទះអស់២ខ្នងនៅក្រុងកំពង់ចាម

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ ផ្ទះពលរដ្ឋខ្មែរឥស្លាមចំនួនពីរ ទៅបានអគ្គីភ័យឆេះបំផ្លាញផ្ទះនិងទ្រព្យសម្បត្តិមួយចំនួនស្ទើរអស់ទាំងស្រុងដោយសារតែឆ្លងចរន្តអគ្គិសនី បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៤ និង១៥នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅ ចំណុចក្រោយវិហារឥស្លាម ស្ថិតក្នុងភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

លោកវរសេនីយ៍ទោ អឹុង ប៊ុន អធិការនគរបាលក្រុងកំពង់ចាមបានអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ១. ឈ្មោះ ស្មាន សម្រស់ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរលក់ដូរ ផ្ទះថ្មក្រោមឈើលើ ទំហំ(៨ម៉ែត្រ គុណ១០ម៉ែត្រ) មាន ៣បន្ទប់ ។ ចំណែកសម្ភារៈខូចខាតរួមមាន:
តុចំនួន ១ ទូចំនួន ១ គ្រែចំនួន ៤ ម៉ាញ៉េចំនួន ១ ទូរស័ព្ទចំនួន ១គ្រឿង ទូរទស្សន៍ចំនួន ១ លុយដុល្លារចំនួន ៧០០ដុល្លារ ។ ផ្ទះនេះឆេះអស់ទាំងស្រុង ខណះដែលម្ចាស់ផ្ទះមិននៅទុកកូន២ នាក់នៅដេកចាំផ្ទះ និង២.ឈ្មោះ ម៉ូសា ភេទ ប្រុស អាយុ៤៦ឆ្នាំ មុខរបរធ្វើចំការ បណ្ដាលអោយខូចខាតជញ្ជាំងមួយចំហៀង។ ផ្ទះថ្មក្រោមឈើលើ ទំហំ(៦ម៉ែត្រគុណ៨ម៉ែត្រ) បណ្ដាលអោយខូចខាត ជញ្ឆាំងផ្ទះ ផ្នែកខាងឆ្វេង មួយចំហៀង ។ សំភារ:ខូចខាត (គ្មាន) ។

លោកវរសេនីយ៍ទោ អឹុង ប៊ុន អធិការនគរបាលក្រុងកំពង់ចាមបានអោយដឹងបន្តថា បន្ទាប់ពីទទួលបានព័ត៌មានឆេះផ្ទះប្រជាពលរដ្ឋលោកបានដឹកនាំ និងបញ្ជាកម្លាំងទាំងអស់ចំណុះអធិការដ្ឋានក្រុង ចុះសហការជាមួយកម្លាំងការិយាពន្លត់អគ្គីភ័យខេត្ត និងកម្លាំងសហការផ្សេងៗទៀត រួមទាំងកម្លាំងអន្តរាគមន៍ខេត្ត កម្លាំងនគរបាលប៉ុស្តិ៍ ប្រជាការពារ និងប្រជាពលរដ្ឋមូលដ្ឋាន ចុះអន្តរាគមន៍ជួយពន្លត់បាន​ រលត់ទាំងស្រុង (រលត់១០០%) នៅម៉ោង ៥:០០ នាទី ។

លោកបញ្ជាក់ថា មូលហេតុ ឆ្លងចរន្តអគ្គីនី ក្នុងនោះជាលទ្ធផលសមត្ថកិច្ចបានពន្លត់រលត់អស់១០០% ដោយប្រើប្រាស់អស់រថយន្តអគី្គភ័យចំនួន០៣ គ្រឿង ប្រើប្រាស់អស់ទឹក០៤ រថយន្ត ។ ពស់ហេតុការណ៍នេះមិនបណ្ដាលអោយរបួសមនុស្សណាម្នាក់ឡើយ ៕ ដោយ : វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print