ខេត្តកណ្ដាល៖បងថ្លៃកាប់ប្អូនថ្លៃស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ព្រោះភាពច្រណែន ដោយពេលនេះ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនឃាតក ។
ហេតុការណ៍នៃអំពើឃាតកម្មនេះ កេីតឡើងកាលពីវេលាម៉ោង២១៖៣០នាទី ថ្ងៃទី១ ខែមិថុនា នៅចំណុចផ្ទះរបស់ឈ្មោះ ហម សារេន ក្នុងភូមិពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ។
របាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកកោះធំ បញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឡឹង លី ភេទប្រុស ជនជាតិខ្មែរ អាយុ២៥ឆ្នាំ រស់នៅភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ស្លាប់នៅកន្លែងកើតហេតុ ត្រូវជាប្អូនថ្លៃជនសង្ស័យ ។
ចំណែកជនសង្ស័យ ឈ្មោ ផាន់ ម៉ៃ ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។
នៅវេលាកើតហេតុ ជនរងគ្រោះកំពុង អង្គុយ ចុចទូរស័ព្ទ ជនសង្ស័យបានដើរចូលពីក្រោយ យកកណ្ដៀវកាប់តែម្ដង ហើយក៏រត់គេច ខ្លួនចូលព្រៃខាងមុខផ្ទះបាត់ ។ មូលហេតុនៃអំពើឃាតកម្មនេះ គឺកើតចេញពីភាពច្រណែន ៕ចេស្តា