បច្ចុប្បន្នពលរដ្ឋខ្មែរកម្ពុជាក្រោមមានប្រជាជនប្រហែលជាង១,៣ លាននាក់ស្មើនឹង៧ភាគរយ នៃប្រជាជនសរុបនៅតំបន់និរតីវៀតណាម ។តំបន់ដែលពលរដ្ឋខ្មែររស់នៅច្រើនជាងគេគឺខេត្ត(ឃ្លាំង)សុងត្រាំងមានជាង ៤00 ពាន់នាក់។ បន្ទាប់មកខេត្ត(ព្រះត្រពាំង)ត្រាវិញ មានជិត៣៣០ ពាន់នាក់។ខេត្ត(ក្រមួនស) គៀងយ៉ាង មានប្រជាជនជាង ២២០ ពាន់នាក់ …។រយៈពេលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គោលនយោបាយ និងសេចក្តីណែនាំ ស្តីពីការអប់រំសុខភាព ផ្ទះសម្បែង ទឹកស្អាត និងសេវាផ្លូវច្បាប់របស់រដ្ឋាភិបាលវៀតណាមសម្រាប់ជនជាតិ ខ្មែរ បានអនុវត្តទាន់ពេលវេលានិងត្រឹមត្រូវដែលរួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរនៅទីនេះ។
ដោយការយកចិត្តទុកដាក់ របស់រដ្ឋាភិបាលវៀតណាម ការចែករំលែក ជួយដល់សហគមន៍ខ្មែរ កាន់តែប្រើសើឡើងក្នុងវិស័យសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរក្រោមកាន់តែប្រសើរឡើង។ អត្រានៃភាពក្រីក្រធ្លាក់ចុះយ៉ាងឆាប់រហ័ស។ ចំនួនគ្រួសារក្រីក្រថយចុះពី ៣ទៅ ៥% ក្នុងមួយឆ្នាំ, រដ្ឋបានផ្តល់ដីសម្រាប់សង់លំនៅឋាន និងសាងសង់លំនៅដ្ឋានជូនដល់គ្រួសារជាង ១២0ពាន់គ្រួសារ។ផ្តល់ដីសម្រាប់វិស័យកសិកម្ម ផលិតកម្មជិត ១ម៉ឺនគ្រួសារបណ្តុះបណ្តាលវិជ្ជាជីវៈសំរាប់ប្រជាជនចំនួន៩៨ ពាន់នាក់បង្កើតការងារថ្មីសំរាប់កម្មករនិយោជិតជាង ១៤២ ពាន់នាក់។ គ្រួសារជាង ៥២១ពាន់គ្រួសារបានទទួលកម្ចីពិសេសដើម្បីអភិវឌ្ឍន៍ផលិតកម្ម សេដ្ឋកិច្ចគ្រួសារ។ កសាងគម្រោងទឹកស្អាតនិងអនាម័យបរិស្ថានជាង ២៩២ពាន់កន្លែង។ ប្រជាជនប្រហែលជាង ២ លាននាក់បាន ទទួលប្រាក់កម្ចី និង ពូជ សម្រាប់វិវស័យកសិកម្មឲ្យកាន់តែប្រើសឡើង។ ពលរដ្ឋជាង ៩៧ % មានអគ្គិសនីប្រើប្រាស់ និងជាង ៨0% នៃគ្រួសារទទួលបានទឹកស្អាត។ មន្ទីវេជ្ជសាស្រ្ត សុខាភិបាល ត្រូវបានសាងសង់និងបំពាក់យ៉ាងពេញលេញជាមួយនឹងឧបករណ៍ឯកទេស។ ជាពិសេសឃុំជាច្រើនបានកសាងនិងពង្រីកផ្លូវជនបទភាគច្រើន សាងសង់ស្ពានបេតុងថ្មីរាប់រយខ្សែដើម្បីធ្វើឱ្យយានយន្តអាចចូលទៅដល់ផ្ទះបានយ៉ាងងាយស្រួល។
ជាមួយហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយដើម្បីទ្រទ្រង់ការតាំងលំនៅនិងដោះស្រាយដីធ្លី ផ្គត់ផ្គង់ទឹកស្អាត តាមផ្ទះ បណ្តុះបណ្តាលវិជ្ជាជីវៈការបង្កើតការងារ ការគាំទ្រផ្ទាល់ចំពោះគ្រួសារក្រីក្រដែលកំពុងរស់នៅក្នុងតំបន់ដាច់ស្រយាល … ត្រូវបានអនុវត្ត ។ តាមរយៈការឧបត្ថម្ភប្រាក់កម្ចី ការផ្តល់បច្ចេកទេស ប្រជាជនខ្មែរបានផ្លាសប្តូរទម្រង់សេដ្ឋកិច្ច ជួយដល់គ្រួសាជាច្រើន ឆ្លងផុតភាពក្រីក្រ ក្នុងឆ្នាំនេះ មានគ្រួសារក្រីក្រថយចុះនៅសល់តិចជាង ៨% ។
ថ្លែងក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំ២០១៩ នៅទីក្រុង Can Tho ប្រទេសវៀតណាម ព្រះតេជគុណ ថាច់សុខសាន(Thạch Sok Xane) អនុប្រធានក្រុមប្រឹក្សានៃព្រះពុទ្ធសាសនាវៀតណាមបានមានសង្ឃដីកាថា ក្នុងរយៈពេលកន្លងមក ជីវភាពរស់នៅរបស់ ប្រជាជនខ្មែរនៅភាគខាងត្បូងមានការផ្លាស់ប្តូរជាវិជ្ជមាន។ កម្មវិធីបង្រៀនភាសាខ្មែរ ប៉ាលី វីន័យ នៅវត្តពុទ្ធសាសនាខ្មែរ ត្រូវបានកែតម្រូវ បំពេញបន្ថែម កាន់តែប្រសើរ ។ នៅឆ្នាំ ២០១៨ មហាវិទ្យាល័យគរុកោសល្យខ្មែរ – បាលី សហការណ៍បណ្តុះបណ្តាល រវាងមហាវិទ្យាល័យគរុកោសល្យ និងសាលាបាលីមធ្យមត្រូសិក្សា ភាគខាងត្បូង ត្រូវបានក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមអនុញ្ញាតិ។
ព្រះតេជគុណ តាំងណូ (Tang No) អនុប្រធានសមាគមន៍ព្រះសង្ឃស្នេហាជាតិខេត្តឃ្លាំង (Soctrang) មានសង្ឃដីការថាវត្តអារាមនានានៅ ខេត្តឃ្លាំង ត្រូវបានសាងសង់និងជួសជុលឱ្យល្អប្រណីតជាងមុន។ នៅខេត្តឃ្លាំង ទាំងមូលមានវត្តជាង៨៥% ត្រូវបានកសាងនិងជួសជុលឡើងវិញ។ បច្ចុប្បន្នមានវត្តអារាមចំនួន៦៥ វត្តខ្មែរ ជាសម្បត្តិវបធម៌ ក្នុងនោះមាន២វត្ត ត្រូវបានទទួលស្គាល់ថាជាសម្បតិ្តវប្បធម៌និងប្រវត្តិសាស្ត្រជាតិ ហើយវត្តចំនួនប្រាំបីត្រូវបានទទួលស្គាល់ថាជាវត្ថុបុរាណវប្បធម៌និងប្រវត្តិសាស្ត្រខេត្តផងដែរ ។ សកម្មភាពប្រពៃណី សាសនា និងពិធីបុណ្យផ្សេងតាមប្រពៃណី ត្រូវបានរក្សាយ៉ាងប្រសើរ ដើម្បីជាការរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០១៩ នាយករដ្ឋមន្ត្រីវៀតណាមលោកង្វៀនស្វឹនភុក(Nguyen Xuan Phuc)បាននិយាយថាវៀតណាមជាប្រទេសដែលមានសាមគ្គីភាពនិងពហុជនជាតិ។ ជនរួមជាតិខ្មែរគឺជាសហគមន៍មួយក្នុងចំណោមក្រុមជនជាតិចំនួន ៥៤ជាបងប្អូន ដែលមានប្រជាជនប្រហែល ១,៣ លាននាក់។ ជនជាតិខ្មែរមានប្រពៃណីសាមគ្គីភាព ឧស្សាហ៍ព្យាយាមក្នុងការងារពលកម្ម យល់ដឹងខ្ពស់ បង្កើនសមគ្គីភាពប្រជាជន និងមានវប្បធម៌សម្បូរបែប ។ ដោយភាពស៊ីជម្រៅនិងការទទួលខុសត្រូវរបស់ក្រសួង មន្ទីរ នាយកដ្ឋាន តំបន់ជនបទដែលមានពលរដ្ឋខ្មែររស់នៅគឺមានការ អភិវឌ្ឍន៍ផ្លាស់ប្តូរមុខមាត់គួរឲ្យគាត់សម្គល់។ ការអប់រំ និង បណ្តុះបណ្តាលត្រូវបានកែលម្អជាបន្តបន្ទាប់ ប្រកបដោយ គុណភាព បង្កើនធនធានមនុស្ស ។ សកម្មភាពវប្បធម៍និងសិល្បៈជាច្រើនត្រូវបានរៀបចំឡើង ក្នុងនោះមានពិធីបុណ្យអំទូក អកអំបុក បានទាក់ទាញភ្ញៀវទេសចរជាច្រើនផងដែរ។
ក្រៅពីសមិទ្ធផលនានានាដែលទទួលបាន យករដ្ឋមន្ត្រីង្វៀនស្វឹនភុកបាននិយាយថាវាចាំបាច់ត្រូវពិនិត្យមើលដោយផ្ទាល់ទៅក្នុងស្ថានភាពជាក់ស្តែងតំបន់ខ្មែរក្រោមនៅតែប្រឈមនឹងការលំបាកនិងបញ្ហាប្រឈមជាច្រើន។ ក្នុងតំបន់ភាគខាងត្បូងទាំងមូល និងតំបន់ បងប្អូនជនរួមជាតិខ្មែររស់នៅ បើទោះបីជាបានវិនិយោគអស់ជាច្រើនឆ្នាំនិងចំណាយធនធានជាច្រើនក៏ដោយក៏ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គម នៅមិនទាន់ពេញគ្រប់គ្រាន់តាមតម្រូវការអភិវឌ្ឍន៍នោះឡើយ។ ជនរួមជាតិបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបង្កើន ប៉ុន្តែដោយសារតែចំណុចចាប់ផ្តើមទាបផលប៉ះពាល់ខ្លាំង នៃការប្រែប្រួលអាកាសធាតុនិងទឹកប្រែកជ្រាប់ចូល ប៉ះពាល់ដល់ផលដំណាំ ធ្វើឲ្យប្រាក់ចំណូលរបស់ពលរដ្ឋតំបន់មួយចំនួនទាប ពិសេសនៅតំបន់ដាច់ស្រយាល ។ អត្តសញ្ញាណ វប្បធម៍ បើទោះបី មានការអភីវឌ្ឍន៍ អភិរក្សនិងលើកកម្ពស់ក៏ដោយ ក៏មិនទាន់អាចបំពេញតាមតម្រូវការកាន់តែខ្ពស់របស់ពលរដ្ឋ។
នាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា បក្សនិងរដ្ឋវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ជាពិសេសដល់ប្រជាជន ជនជាតិភាគតិច ជាពិសេសជនជាតិខ្មែរ។ រដ្ឋាភិបាលវៀតណាមបានផ្តល់អាទិភាពលើការបែងចែកធនធាននិងបានដឹកនាំការអនុវត្តយ៉ាងខ្លាំងនូវកម្មវិធីនិងគម្រោងសំខាន់ៗ។ បណ្តុះបណ្តាលការអភិវឌ្ឍន៍ធនធានមនុស្សនិងការថែទាំសុខភាព ជួយព្រះសង្ឃក្នុងការសិក្សា។ រដ្ឋរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ 120 / NQ-CP លើការចែកចាយ ការអភិវឌ្ឍប្រកបដោយចីរភាពនៃដីសណ្ដទន្លេមេគង្គដែលសម្របទៅនឹងការប្រែប្រួលអាកាសធាតុ។
នាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក បានណែនាំដល់ ភ្នាក់ងារនានាឱ្យបន្តការអនុវត្តសារាចរលេខ 19-CT / TW នៃលេខាធិការដ្ឋានគណៈកម្មាធិការកណ្តាលបក្ស។ សេចក្តីសន្និដ្ឋានលេខ 28-KL / TW នៃ ការិយាល័យនយោបាយនិងដំណោះស្រាយលេខ 120 / NQ-CP របស់រដ្ឋាភិបាល បាន ផ្តល់អាទិភាពលើការបែងចែកធនធានដើម្បីអនុវត្តគម្រោងនិងគោលនយោបាយសម្រាប់តំបន់ជនជាតិភាគតិចខ្មែរដោយផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆាប់រហ័សនិងចីរភាពជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចសមស្រប។ សម្របខ្លួនទៅនឹងការផ្លាស់ប្តូរអាកាសធាតុ។ លើកទឹកចិត្តដល់ចលនាចាប់ផ្តើមបង្កើតការងារកែលម្អប្រាក់ចំណូលកែលម្អជីវភាពរស់នៅរបស់ប្រជាជន កាត់បន្ថយភាពក្រីក្រ ផ្តោតការយកចិត្តទុកដាក់លើជីវភាពរស់ ធានាសន្តិសុខសង្គមលើកកំពស់ការអនុវត្តកម្មវិធីគោលដៅជាតិ សំរាប់កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនិងកសាងជនបទថ្មី។
អនុវត្តគោលនយោបាយគោរពសេរីភាពសាសនាលើកកម្ពស់ការឃោសនានិងផ្សព្វផ្សាយគោលនយោបាយច្បាប់របស់ បក្សនិងរដ្ឋ ចំពោះជនរួមជាតិខ្មែរយកចិត្តទុកដាក់ក្នុងការបង្កើតទីស្ការៈ សៀវភៅធម៌ គម្ពី ។ ការបួសរៀនគោរពសាសនា ព្រះសង្ឃនិងជនរួមជាតិខ្មែរលើកកម្ពស់តួនាទីនៃសមាគម៍ព្រះសង្ឃស្នេហាជាតិ លើកកម្ពស់ប្រសិទ្ធភាពការងារការងារក្នុងប្រព័ន្ធនយោបាយរបស់ជនជាតិភាគតិចខ្មែរ យកចិត្តទុកដាក់ក្នុងការកសាងនិងលើកកម្ពស់សមគ្គីភាព។
ក្នុងរយៈពេលពាក់កណ្តាលអាណត្តិឆ្នាំ 2016-2020 បក្សនិងរដ្ឋាភិបាលវៀតណាមបានអនុវត្ដគោលនយោ បាយជាច្រើន ក្នុងតំបន់ពលរដ្ឋខ្មែររស់នៅ គោលនយោបាយទូលំទូលាយនិងពហុទិសដៅវែងឆ្ងាយ កាត់បន្ថយភាពក្រីក្រ គោលនយោបាយដែលផ្តោតលើអាទិភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គម ដោះស្រាយបញ្ហាបន្ទាន់ កាត់បន្ថយគម្លាត ធ្វើអោយប្រសើរឡើងនូវធនធានមនុស្សថែរក្សានិងលើកកម្ពស់អត្តសញ្ញាណ ពង្រឹងសាមគ្គីភាពប្រជាជាតិ ៕