ខេត្តត្បូងឃ្មុំ : ផ្ទះប្រជាពលរដ្ឋទំហំ៩គុណ១០ម៉ែត្រ មាន៣ច្រក សាងសង់ពីថ្ម ប្រក់ដែកសឹង្កសី (ផ្ទះលក់ឥវ៉ាន់ចាប់ហួយ) ត្រូវបានអគ្គីភ័យឆេះបំផ្លាញបណ្តាលាអោយខូចខាតសរុបជាទឹកប្រាក់ប្រមាណ៣០០០០ដុល្លារ ។
នគរបាលស្រុកក្រូចឆ្មារអោយដឹងថា ករណីអគ្គីភ័យឆេះផ្ទះពលរដ្ឋកើតឡើងនៅយប់ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៩នាទី ឋិតនៅភូមិតាប៉ាវ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ។ ម្ចាស់ផ្ទះ ឈ្មោះ សេង ស្រីភាព ភេទស្រី អាយុ ២៥ឆ្នាំ ផ្ទះមានទំហំ៩គុណ១០ម៉ែត្រ មាន៣ច្រក សង់ពីថ្ម ប្រក់ដែកសឹង្កសី(ផ្ទះលក់ឥវ៉ាន់ចាប់ហួយ) ខូចខាតសរុបជាទឹកប្រាក់ប្រមាណ ៣០០០០$ (បីម៉ឺនដុល្លារ) ។ ប៉ុន្តែករណីនេះមិនបណ្ដាលអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ។ ចំពោះមូលហេតុបណ្តាលមកពី ទុស្សេ ខ្សែភ្លើង ខណៈម្ចាស់ផ្ទះមិននៅ ។
កិច្ចសហប្រតិបត្តិការនេះចូលរួមអន្តរាគមន៍ពីកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំព្រមទាំងបណ្តាស្រុក១ចំនួនដូចជា អធិការដ្ឋានក្រុងសួង ត្បូងឃ្មុំ អូរាំងឪ ធ្វើការបាញ់ទឹកពន្លត់រលត់ទប់ស្កាត់មិនអោយរាលដាល និងរលត់ទាំង ស្រុងនៅវេលាម៉ោង១០និង១០នាទី ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០៥ គ្រឿង និងទឹកចំនួន៧ឡាន ដោយមានការផ្ដល់កន្លែងយកទឹកពីក្រុមហ៊ុនចំការកៅស៊ូតាប៉ាវ ។
អាជ្ញាធរមានសមត្ថកិច្ចខេត្តបានក្រើនរំឭកឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីអគ្គីភ័យនេះផងដែរ ពិសេប្រុងប្រយ័ត្នបញ្ហាប្រព័ន្ធខ្សែភ្លើងចាស់ៗនៅក្នុងផ្ទះដែលបណ្តាអោយទុស្សេក្លាយជារឿងអគ្គីភ័យពេលយើងមិននៅផ្ទះ ៕ ដោយ : វណ្ណៈ