នគរបាលខេត្តកំពង់ចាមចុះស្រាវជ្រាវប្រមូលឃាត់ជនសង្ស័យសមាសភាពមិនល្អបាន១០នាក់

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ ក្នុងនាមកងកម្លាំង ត្រូវខិតខំប្រឹងប្រែងការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម តាមគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាពពោលគឺគ្មាន៩យ៉ាងនោះ ខណៈប្រទេសកំពុងមានសុខសន្តិភាព ។

ក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋរាយការណ៍ ពីជនដែលមានសមាសភាពគួរឲ្យសង្ស័យ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់កម្លាំងចុះធ្វេីការស្រាវជ្រាវ និងបេីកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាមានដីការ និងជនជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ទទួលបានបទបញ្ជានេះ កម្លាំងនគរបាលខេត្តនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង ៣០នាទី នៅចំណុចភូមិតុងរ៉ុង ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជំនាញខេត្ត សហការជាមួយ និង ស្រុកព្រៃឈរ បេីកកិច្ចប្រតិបត្តិការ បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ដោយវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ។

១-ឈ្មោះ កែវ សុងវ៉េង ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ នៅភូមិទ្រមុខទី២ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
២-ឈ្មោះ បិុច ថុនា​ ភេទប្រុស​ អាយុ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៣-ឈ្មោះ ព្រំ រដ្ឋា​ ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ​ នៅភូមិអង្គ្រង​ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៤-ឈ្មោះ អ៊ុត សុខអីុ ភេទប្រុស អាយុ៣០ឆ្នាំ ភូមិកប្បាស់ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៥-ឈ្មោះ ជុំ លុច ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ នៅភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។
៦-ឈ្មោះ ស្រ៊ុន​ សុធារ៉ា ភេទ​ប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម។
៧- លឹម ម៉េងហុង ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៨-ឈ្មោះ ស៊ន់ ដាវិត ភេទប្រុស អាយុ២៤ឆ្នាំ ភូមិដូនដី ឃុំជ្រៃវៀន​ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៩-ឈ្មោះ ឆាយ ប៊ុនហេង​ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ ភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១០-ឈ្មោះ ហូ សៀងហាយ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ ភូមិទួលតាកោរ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
– រឹបអូសវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សរសង្ស័យជាថ្នាំញៀនចំនួន ០៦កញ្ចប់(ធំ០១កញ្ចប់) ទូរស័ព្ទដៃ០៧គ្រឿង​ រថយន្តចំនួន០១គ្រឿង ម៉ូតូចំនួន០៤ គ្រឿង ជញ្ជឹងអេឡិចត្រូនិចចំនួន០១គ្រឿង ដាវចំនួន០១ដើម កាំភ្លើងកែឆ្នៃចំនួន០៣ដើម​ ឧបករណ៍សេពមួយសំរាប់​នឹង ប្រាក់ញុះញង់ចំនួន៦០.០០០រៀល។

បច្ចុប្បន្នជំនាញកំពង់សាកសួរនៅស្នងការដ្ឋានដើម្បីបន្តនីតិវិវិធី ៕ ដោយ : វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print