រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នារងរបួសធ្ងន់ស្រាលកម្មក១៧នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី១៧នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្ត៣គ្រឿងបុកបន្តបន្ទុយគ្នាលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលកាកពីវេលាម៉ោង៦:៤០នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាមុនកើតហេតុ មានរថយន្តស្ទូចមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3E-6026 ថយក្រោយមកលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាត់ទទឹងថ្នល់។

ប្រភពបន្តថាស្របពេលនោះស្រាប់តែ មានរថយន្តហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ 2AR-9861 ជាន់ហ្វ្រាំងជាប់ ហើយពេលនោះមានរថយន្តសាំយ៉ុង២គ្រឿងមកពីក្រោយ បណ្តាលឲ្យបុកបន្តកន្ទុយគ្នារហូតដល់មានអ្នករងរបួសតែម្តង។

បើតាមអ្នកភូមិបានបញ្ជាក់ទៀតតថា ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ មានកម្មករកម្មការិនីជាច្រើននាក់ក្នុងរថយន្តសាំយ៉ុងដែលបំណងជិះទៅធ្វើការ ហើយក្នុងនោះមានអ្នករងរបួសចំនួន១៧នាក់ និងម្នាក់រងរបួសធ្ងន់ដោយដាច់សរសៃកែងជើងខណះមិនមានអ្នករងគ្រោះដល់អាយុជីវិតនោះទេ។

ចំណែកម្ចាស់រថយន្តទាំង៣គ្រឿងបានសម្របសម្រួលគ្នាដោយយករថយន្តទៅធ្វើ ចំណែកអ្នករងរបួសទាំង ១៧នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូស្ថិតក្នុងក្រុងបាវិតផងដែរ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print