បុរស​រើស​អេ​ត​ចាយ​ដែល​ត្រូវ​គេ​បាញ់​កំពុង​ដង្ហោយ​រក​យុត្ដិធម៌​ ខណៈ​ក្រសួងមហាផ្ទៃ​កំពុង​ស្វែងរក​ចាប់​ជន​ដៃដល់

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ជា​អ្នក​រើស​អេ​ត​ចាយ​ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ម្នាក់​ដែល​ រង​ការ​បាញ់ប្រហារ​ពី​អ្នក​បើករថយន្ដ​ ទំនើប​ម្នាក់​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​ បន្ទាន់​នៅ​មន្ទីរពេទ្យ​ហើយ​បាន​ដង្ហោយ​ រក​យុត្ដិធម៌​ដោយ​ស្នើ​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជន​ប្រព្រឹត្ដ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។​ ឆ្លើយ​តប​នឹង​ករណី​នេះ​មន្ដ្រីជាន់ខ្ពស់​ ក្រសួងមហាផ្ទៃ​អះអាង​ថា​ សមត្ថកិច្ច​ កំពុង​ស្វែងរក​ជន​ប្រព្រឹត្ដ​ទោះ​អ្នក​ប្រព្រឹត្ដ​នោះ​ជា​នរណា​ក៏​ដោយ​ត្រូវ​តែ​ទទួល​ ទោស​តាម​ច្បាប់​ ។​

image

​បុរស​រង​គ្រោះ​ឈ្មោះ​ វ៉ា​ន​ សុភា​ អាយុ​៣៦​ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​ សុខ​ ពាន​ និង​មានកូន​បី​នាក់​ក្នុង​បន្ទុក​ថែម​ទាំង​ជួយ​ ចិញ្ចឹម​ក្មួយ​៣​នាក់​ទៀត​ផង​ ។​ ប្ដី​ប្រពន្ធ​ ប្រកប​របរ​រើស​អេ​ត​ចាយ​នេះ​ស្នាក់​នៅ​ក្នុង​ ភូមិ​៥​ ក្រុម​៣១​ សង្កាត់​ផ្សារ​ដើម​ ថ្កូវ​ ខណ្ឌចំការមន​ ហើយ​បុរស​ជា​ប្ដី​បាន​ រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​តាំងពី​ដើម​ មក​ ចំណែក​ប្រពន្ធ​មានស្រុក​កំណើត​នៅ​ ខេត្ដកំពង់ចាម​ ។​ បុរស​រង​គ្រោះ​កំពុង​ ស្ថិត​ក្នុង​សភាព​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ ពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត​ដែល​កម្រើក​ ខ្លួន​ស្ទើរតែ​មិន​បាន​នោះ​មក​ទល់​ពេល​ នេះ​ក្រុម​គ្រូពេទ្យ​បាន​វះកាត់​យក​គ្រាប់​ កាំភ្លើង​ចេញ​រួច​ហើយ​ ។​

​ស្ថិត​ក្នុង​សភាព​ស្លេកស្លាំង​សម្រាក​ លើ​គ្រែ​កំពុង​បញ្ចូល​ខ្យល់​អុកស៊ីហ្សែន​ បុរស​រូប​នេះ​បាន​រៀបរាប់​ទាំង​សំឡេង​ ខ្សាវៗ​នៅ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ថា​ នៅ​ពេល​នេះ​ គាត់​ឈឺចាប់​ខ្លាំង​នៅ​កន្លែង​របួស​និង​ កន្លែង​វះកាត់​យក​គ្រាប់កាំភ្លើង​ចេញ​។​ គាត់​ប្រាប់​ថា​ គាត់​មិន​ដែល​ស្គាល់​ជន​ បង្កហេតុ​ទេ​ហើយ​ក៏​មិនដឹង​មក​ពី​មូល​ ហេតុ​អ្វី​ដែល​នាំ​ឱ្យ​មានការ​បាញ់ប្រហារ​ លើ​រូប​គាត់​ដែរ​ ។​

​ជន​រង​គ្រោះ​ វ៉ា​ន​ សុភា​ បានឱ្យ​ដឹង​ថា​ នៅ​យប់​កើតហេតុ​ក្នុង​ពេល​គាត់​កំពុង​ រើស​អេ​ត​ចាយ​ពី​គំនរ​សំរាម​នៅ​ម្ដុំ​លូ​ទឹក​ស្អុយ​និង​បាន​ចត​រទេះ​ដាក់​អេ​ត​ចាយ​នៅ​ តាម​បណ្ដោយ​ផ្លូវ​នោះ​ស្រាប់តែ​បុរស​ ម្នាក់​ដែល​មិន​ស្គាល់​មុខ​បាន​ទាញ​កាំភ្លើង​ បាញ់​មក​លើ​រូប​គាត់​ហើយ​ក៏​បើក​រថ​ យន្ដ​គេច​បាត់​ស្រមោល​ទៅ​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា​ មូលហេតុ​បណ្ដាល​ឱ្យ​មានការ​បាញ់​ ប្រហារ​នេះ​ ព្រោះ​បុរស​ជា​អ្នក​រើស​អេ​ត​ ចាយ​ចត​រទេះ​ធ្វើ​ឱ្យ​ទើស​ផ្លូវ​ធ្វើ​ចរាចរណ៍​ របស់​បុរស​បើករថយន្ដ​ទំនើប​នៅ​យប់​ កើតហេតុ​នោះ​ ។​ បុរស​ឈ្មោះ​ ឯក​ សំណាង​ ជា​អ្នក​រស់នៅ​ជិតខាង​នឹង​ជន​រង​គ្រោះ​ បាន​ប្រាប់​ថា​ អ្នក​ទាំង​ពីរ​មិន​ដែល​មាន​ ទំនាស់​ជាមួយ​អ្នក​ជិតខាង​ឬ​លួច​អីវ៉ាន់​ របស់​អ្នក​ណា​នោះ​ទេ​ ។​ លោក​ថា​ប្ដី​ ប្រពន្ធ​នេះ​ក្រៅពី​មាន​ជីវភាព​ក្រលំបាក​ ហើយ​ថែម​ទាំង​ឈឺ​ញឹកញាប់​ទៀត​ផង​ ។​

​ចំណែក​ភរិយា​របស់​លោក​ វ៉ា​ន​ សុភា​ អ្នកស្រី​ សុខ​ ពាន​ ដែល​ជា​អ្នក​ដើរ​រើស​ អេ​ត​ចាយ​ដែរ​នោះ​និង​កំពុង​ថែរក្សា​ ស្វាមី​នៅ​មន្ទីរពេទ្យ​បាន​រំលឹក​ពី​ព្រឹត្ដិ​ ការណ៍​ដែល​កើតឡើង​នៅ​យប់​នោះ​ថា​ នៅ​ពេល​អ្នកស្រី​ទៅ​ដល់​កន្លែង​កើត​ ហេតុ​ឃើញ​ប្ដី​របស់​អ្នកស្រី​ដេក​ដួល​លើ​ផ្លូវ​ហូរ​ឈាមស​ស្រាក់​ ។​ ដោយសារ​ប្ដី​ អ្នកស្រី​ជា​អ្នក​រើស​អេ​ត​ចាយ​គ្មាន​រថយន្ដ​សង្គ្រោះ​បន្ទាន់​មក​ដឹក​បញ្ជូន​ទៅ​មន្ទីរ​ ពេទ្យ​នោះ​ទេ​ ។​ អ្នកស្រី​ថា​ ពេល​នោះ​ កុំ​តែ​បាន​នគរបាល​សង្កាត់​បឹង​ត្របែក​ យក​ម៉ូតូ​ផ្ទាល់ខ្លួន​ដឹក​ប្ដី​អ្នកស្រី​មក​មន្ទីរ​ ពេទ្យ​ ។​ អ្នកស្រី​ស្នើ​ឱ្យ​សមត្ថកិច្ច​តាម​ ចាច់​ខ្លួន​បុរស​ដែល​បាញ់​ប្ដី​របស់​អ្នកស្រី​ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​និង​ទាមទារ​ឱ្យ​ជន​ប្រព្រឹត្ដ​ផ្ដល់​សំណង​មក​អ្នកស្រី​ឱ្យ​ បាន​សមរម្យ​ ។​

​ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកនាំពាក្យ​ ក្រសួងមហាផ្ទៃ​លោកនាយ​ឧត្ដមសេនីយ៍​ ខៀវ​ សុភ័គ​ បានឱ្យ​ដឹង​ថា​ លោក​បានដឹង​ រឿង​នេះ​ហើយ​ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជន​ដៃដល់​ ។​ លោក​ បន្ដ​ថា​ ច្បាប់​មិន​លើកលែងទោស​ចំពោះ​ អ្នក​ប្រព្រឹត្ដ​បទល្មើស​ទេ​ ហើយ​លោក​ថា​ ករណី​នេះ​គ្មាន​អ្វី​ជា​អាថ៌​កំបាំង​នោះ​ទេ​ យ៉ាងណា​កម្លាំង​នគរបាល​នឹង​ចាប់ខ្លួន​ជន​ដៃដល់​មក​ផ្ដន្ទាទោស​ឱ្យ​បាន​ ៕​

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print