អ្នកលក់​មីឆា​ដែល​រង​របួស​រលាក​ពេញ​ខ្លួន​ដោយសារ​ផ្ទុះ​ហ្គា​ស់​ខ្វះខាត​ថវិកា​សម្រាប់​ព្យាបាល​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ បុរស​អ្នកលក់​មីឆា​តាម​រទេះ​ម្នាក់​ដែល​រង​របួស​រលាក​ដោយសា​ភ្លើង​ឆេះ​ក្នុង​ពេល​ផ្ទុះ​ធុង​ហ្គា​ស់​នោះ​ ពេល​នេះ​កំពុង​សម្រាក​នៅផ្ទះ​របស់​ខ្លួន​ ដោយ​ពុំ​មាន​លទ្ធភាព​ព្យាបាល​ នៅ​ពេទ្យ​ដោយសារ​តែ​កត្តា​ជីវភាព​ ហើយ​នៅ​ពេល​នេះ​ បុរស​រូប​នេះ​បាន​សូម​អោយ​សប្បុរ​ជន​នានា​មេត្តា​ជួយ​រូបគេ​ផង​ព្រោះ​ពេល​នេះ​រូបគេ​កំពុង​មានការ​លំបាក​ ។​

dwe (3)

​បុរស​រូប​នេះ​មានឈ្មោះ​ទូច​ សំភាស់​ អាយុ​២៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កោះក្របី​ សង្កាត់​ផ្សារឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ដែល​បច្ចុប្បន្ន​ភរិយា​របស់​ខ្លួន​កំពុង​តែ​មាន​ផ្ទៃពោះ​ជិត​ដល់​ពេល​សម្រាល​ទៀត​ ។​

​បុរស​ដែល​រង​គ្រោះ​នេះ​បាន​ប្រាប់​បន្ត​ទៀត​ថា​ ដោយសារ​តែ​ជីវភាព​មានការ​ខ្វះខាត​ខ្លួន​ជាមួយ​ប្រពន្ធ​ បាន​រកមុខ​របរ​មួយ​សម្រាប់​ចិញ្ចឹមជីវិត​ គឺ​លក់​មីឆា​ ដែល​សុំ​កន្លែង​ចិញ្ចើម​ផ្លូវ​នៅ​មុខ​មន្ទីរ​ព័ត​មាន​ខេត្តកំពង់ឆ្នាំង​ ។​ ក្រោយ​ពី​ប្រកប​លក់​មីឆា​នេះ​រូបគេ​ រកបាន​គ្រាន់​ហូប​ដែរ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ ប៉ុន្តែ​គ្រោះ​អ​កុស​ល្យ​មួយ​បាន​រុញច្រាន​អោយ​ជីវភាព​របស់​គេ​កាន់តែ​ជួប​ឧបសគ្គ​ បន្ទាប់​ពី​គេ​ត្រូវ​បាន​ធុង​ហ្គា​ស់បាន​ផ្ទុះ​បណ្តាល​អោយ​ឆាបឆេះ​ឡើង​ ។​ ហើយ​នៅ​ពេល​នេះ​រូបគេ​កំពុង​តែ​ដេក​នៅផ្ទះ​ព្យាបាល​របួស​ដែល​រលាក​នោះ​ ។​

​គួរ​បញ្ជាក់​ថា​ កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ ជិត​សួនច្បារ​វិមាន​ឯករាជ​ ស្ថិត​ក្នុងភូមិ​កណ្តាល​ សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ។​

​ម្ចាស់​អ្នកលក់​មីឆា​បាន​ប្រាប់​សមត្ថកិច្ច​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ខ្លួន​បាន​យក​ធុង​ហ្គា​ស់​ដែល​អស់​ យក​ទៅ​ដូរ​ធុង​ហ្គា​ស​ថ្មី​ រួច​បាន​ដាក់​ប្រើ​តាំងពី​ល្ងាច​មក​ម្លេះ​ ស្រាប់តែ​ នៅ​វេលា​ម៉ោង​ជិត​១០​យប់​ហើយ​នោះ​មាន​ ភ្ញៀវ​២​នាក់​មក​ទិញ​មីឆា​ ហើយ​ខ្លួន​បាន​បើក​ហ្គា​ស​ឆា​ដូច​រាល់ដង​ ពេល​ដែល​បើក​ហ្គា​ស់​ភ្លាម​ស្រាប់តែ​ដាច់​ក្បាល​បើក​បិទ​ហ្គា​ស់​ បណ្តាល​អោយ​ឆាបឆេះ​ជា​អណ្តាតភ្លើង​តែ​ម្តង​ ចំណែកឯ​ភ្ញៀវ​ដែល​អង្គុយ​ចាំ​ហូប​មីឆា​បាន​រត់​អស់​ ភ្លាមៗ​នោះ​ បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ មក​ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​ ហើយ​បាន​ពន្លត់​រលត់​អស់ទាំង​ស្រុង​ ។​

​នៅ​ពេល​នេះ​បុ​រ​នេះ​បាន​បញ្ជាក់​ថា​ របួស​របស់​គេ​នៅ​មិន​ទាន់​បាន​ធូ​ស្រាល​នៅឡើយ​ទេ​ គឺ​ក្រាន់​តែ​យក​ថ្នាំ​បំពង់​ស្ព្រា​យ​បាញ់​ដើម្បី​អោយ​គ្រាន់​ត្រជាក់​ ប៉ុន្តែ​នៅ​ពេល​នេះ​កំពុ​ជួប​ការ​ខ្វះខាត​ជីវភាព​ ណាមួយ​ប្រពន្ធ​ជិត​សម្រាលកូន​ទៀត​ ហើយ​សូម​អោយ​សប្បុរសជន​ ឬ​ អាជ្ញាធរ​មូលដ្ឋាន​មេត្តា​ជួយ​រូបគេ​ក្នុង​ពេល​ដែល​ខ្វះខាត​នេះ​ផង​ ៕​ ច​ន្ថា​

dwe (2)

dwe (1)

...

dwe (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print