ភ្នំពេញ៖ អ្នកតំណាងរាស្ត្រ និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក លោក ហ៊ុន ម៉ានី បានបញ្ចេញសារដ៏ចាក់ដោតមួយ ដោយថា “ខ្មែរប្រឹងដេីម្បីប្រកួតជាមួយប្រទេសដទៃ មិនមែនជាមួយខ្មែរគ្នាឯងនោះទេ”។
លោក ហ៊ុន ម៉ានី សរសេរតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៥ ខែមិថុនា នេះថា “ខ្មែរមិនមែនប្រឹងប្រែងដើម្បីប្រកួតប្រជែងជាមួយខ្មែរគ្នាឯងនោះទេ យើងត្រូវដាក់គោលដៅក្នុងការប្រកួតប្រជែងជាមួយប្រទេសដទៃ”។
នេះជាការពិត ប្រទេសមួយរីកចម្រើនទៅបាន ទាល់តែខិតខំប្រឹងប្រែងធ្វើឱ្យប្រជាពលរដ្ឋខ្លួនឯង មានការរីកចម្រើន ហេីយនឹងត្រូវធ្វើការប្រកួតប្រជែងជាមួយប្រទេសដទៃផងដែរ ៕ចេស្តា
...