(វិភាគ ) អាមេរិកបង្កើនទណ្ឌកម្ម អ៊ីរ៉ង់បង្កើន​សកម្មភាពផលិតមីស៊ីល និងបរមាណូ

ចែករំលែក៖

អាមេរិកបានបង្កើនទណ្ឌកម្ម ទៅលើប្រទេសអ៊ីរ៉ង និងឡោមព័ទ្ធអ៊ីរ៉ង់ដោយកម្លាំងយោធា​ ប៉ុន្តែអ៊ីរ៉ង មិនខ្វាយខ្វល់ពីសកម្មភាព របស់អាមេរិកនោះឡើយដោយបង្កើន ការផលិតមីស៊ីលនិងបរមាណូ ក៏ដូចជាការខិតខំអភីវឌ្ឍន៍សេដ្ឋកិច្ចជាតិ​។

មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក​ Ali Khamenei ​បានបញ្ជាក់នឹងមិនបោះបង់កម្មវិធីមីស៊ីលនិងបរមាណូនោះឡើយ​ ហើយអ៊ីរ៉ង់និងមិនធ្លាក់ចូលក្នុងអន្ទាក់ ​គឺសំណើរពិភាក្សាជាមួយអាមេរិក របស់ប្រធានាធិបតីដូណាលត្រាំ​។

មេដឹកនាំជាន់ខ្ពស់ អ៊ីរ៉ង់ លោក Ali Khamenei កាលពីថ្ងៃទី​៤ខែមិថុនាបានប្រកាសខាងលើ ក្រោយពេល លោកត្រាំស្នើពិភាក្សា បន្ទាប់ពីប្រទេសទាំងពីរឈានដល់ដំណាក់កាលប្រឈម​មុខតានតឹងបំផុត ក្រោយរយៈពេល​១ឆ្នាំដែល លោកត្រាំដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ ជាមួយអ៊ីរ៉ង់​។

លោក​ Ali Khamenei បានបន្តទៀតថា អាមេរិក និង មិនអាច​លុបបំបាត់សមត្ថភាព ផលិតមីស៊ីលរបស់អ៊ីរ៉ង់បានឡើយ​ ហើយអាមេរិកក៏មិនអាចផ្លាសប្តូរ របបដឹកនាំរបស់អ៊ីរ៉ង់នោះដែរ​។ លោក​ Ali Khamenei បញ្ជាក់ទៀតថា អាមេរិក បានដាក់ទណ្ឌកម្ម បង្កផលលំបាកយ៉ាងខ្លាំងដល់ ពលរដ្ឋអ៊ីរ៉ង់   ដូច្នេះរដ្ឋាភិបាលអ៊ីរ៉ង់ចាំបាច់ត្រូវតែ កែទម្រងសេដ្ឋកិច្ច ជាសំខាន់ ដើម្បីជួយដល់ជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរ​។

កន្លងមក ប្រធានាធិបតីដូណាលត្រាំបានបញ្ជាក់ថា កិច្ចព្រមព្រៀងបរមាណូ អ៊ីរ៉ង់ ដែលចុះហត្ថលេខាដោយអតីតប្រធានាធិបតីបារ៉ាក់អូបាម៉ា  គឺមិនមានប្រសិទ្ធិភាព នោះឡើយ ដោយមិនបូកបញ្ចូលទាំកម្មវិធីបរមាណូ ក៏ដូចជាតួនាទីរបស់អ៊ីរ៉ង់នៅតំបន់មជ្ឈិបូព៌ា។

កន្លងមក អ៊ីរ៉ងបានចាត់ទុកទណ្ឌកម្មរបស់អាមេរិកគឺជាសង្គ្រាមសេដ្ឋកិច្ច ហើយមិនមានការចរចាជាមួយសហរដ្ឋអាម៉េរិកទេ រហូតដល់ទណ្ឌកម្មត្រូវបានដកចេញ ពោលគឺមួយថ្ងៃគត់បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានលើកឡើងថា ខ្លួនអាចរៀបចំកិច្ចចរចាដោយគ្មានបុរេលក្ខខណ្ឌ ប្រសិនបើអ៊ីរ៉ង់ផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកម៉ូហាម៉ាត់ ចាវ៉ាត ហ្សារីហ្វ បានសរសេរនៅលើ Twitter អមជាមួយវីដេអូឃ្លីបនៃស្ត្រីម្នាក់ ដែលនិយាយថា ជើងសិប្បនិម្មិតដែលកូនប្រុសគាត់ត្រូវការត្រូវបានដាក់ទណ្ឌកម្ម យ៉ាងដូច្នេះថា “ភេរវកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់បានផ្តោតគោលដៅទៅលើជនស៊ីវិលស្លូតត្រង់។ ដូចក្មេងប្រុសតូចម្នាក់នេះអ៊ីចឹង ម្តាយខូចចិត្តរបស់ក្មេងនេះមិនអាចទទួលបានជើងសិប្បនិម្មិតសម្រាប់កូនប្រុសទេ នៅពេលកូនធំដឹងក្តី។ ជើងសិប្បនិម្មិតត្រូវបានដាក់ទណ្ឌកម្ម”។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រមិនអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវីដេអូនោះបានទេ។

លោកហ្សារីហ្វបានបន្ថែមនៅក្នុង Twitter ថា “នេះគឺជាសង្គ្រាមសេដ្ឋកិច្ចរបស់ដូណាល់ ត្រាំ។ ហើយសង្គ្រាមនិងការចរា ទោះមានឬគ្មានបុរេលក្ខខណ្ឌ គឺមិនស៊ីគ្នានោះទេ”។

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោកម៉ៃ ផមផេវ បាននិយាយកាលពីថ្ងៃអាទិត្យទី២មិថុនាថា សហរដ្ឋអាម៉េរិកបានត្រៀមខ្លួនដើម្បីចូលរួមចរចាជាមួយអ៊ីរ៉ង់ដោយគ្មានបុរេលក្ខខណ្ឌអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែត្រូវឃើញប្រទេសនេះប្រព្រឹត្តដូច “ប្រទេសជាតិធម្មតាដទៃទៀត” ជាមុនសិន។

ភាពតានតឹងរវាងសត្រូវទាំងពីរបានកើនឡើងកាលពីខែមុន ពោលគឺមួយឆ្នាំបន្ទាប់ពីសហរដ្ឋអាម៉េរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយរវាងអ៊ីរ៉ង់និងមហាអំណាចពិភពលោកដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដើម្បីជាថ្នូរនឹងការដកទណ្ឌកម្ម។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មកាលពីឆ្នាំមុននិងរឹតបន្តឹងអ៊ីរ៉ង់យ៉ាងខ្លាំងនៅដើមខែនេះដោយបញ្ជាឱ្យប្រទេសទាំងអស់បញ្ឈប់ការនាំចូលប្រេងរបស់អ៊ីរ៉ង់។ អាម៉េរិកក៏បានព្រលយផងដែរអំពីការប្រឈមមុខដាក់គ្នាផ្នែកយោធាដោយបញ្ជូនកងកម្លាំងបន្ថែមទៅតំបន់មជ្ឈិមបូព៌ាដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនពណ៌នាថាជាការគំរាមកំហែងពីអ៊ីរ៉ង់។

សម្រាប់អ៊ីរ៉ង់វិញគឺបានឆ្លើយតបដោយគំរាមបង្កើនផលិតកម្មអ៊ុយរ៉ានីញ៉ូមបន្ថែមពីលើដែនកំណត់នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើទោះបីជាមិនទាន់បានធ្វើដូច្នេះក៏ដោយ។

ភាគីទាំងពីរបានធ្វើការកត់សម្គាល់ម្តងហើយម្តងទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះអំពីលទ្ធភាពចរចាដើម្បីដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេ ដោយនិយាយថា ភាគីម្ខាងទៀតត្រូវធ្វើសកម្មភាពជាមុនសិន។

នៅពេលនេះដែរ​អាមេរិកបានបញ្ជូន នាវាផ្ទុកយន្តហោះ យ៉ាងប្រញាប់ប្រញាល់ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីទប់ទល់ការគំរាមគំហែងរបស់អ៊ីរ៉ង់គឺនៅស្ថិតនៅខាងក្រៅឈូងសមុទ្រពែក្សនៅឡើយទេរហូតមកដល់ពេលនេះដោយជៀសវាងការប្រឈមមុខគ្នាជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ស្របពេលមានកិច្ចប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងរវាងរដ្ឋាភិបាលក្រុងតេអេរ៉ង់និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។

ក្រុមមន្ត្រីដែលស្ថិតនៅលើនាវាផ្ទុកយន្តហោះអាម៉េរិក USS Abraham Lincoln នេះបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានAP កាលពីថ្ងៃចន្ទទី៣មិថុនាថា ពួកគេ(កងទ័ពអាម៉េរិក)អាចឆ្លើយតបយ៉ាងរហ័សចំពោះការគំរាមកំហែងក្នុងតំបន់ចេញពីទីតាំងរបស់ពួកគេ ដោយសារពួកគេស្ថិតនៅប្រហែល៣២០គីឡូម៉ែត្រនៅឯនាយឆ្នេរសមុទ្រនៃប្រទេសអូម៉ង់ នៅសមុទ្រអារ៉ាប់ ។

ទោះជានាវាផ្ទុកយន្តហោះអាមេរិកច្រើនគ្រឿងធ្លាប់ធ្វើនាវាចរណ៍អស់ជាច្រើទសវត្សរ៍កាត់ច្រកសមុទ្រHormuz ដែលជាចក្រសមុទ្រតូចនៃសមុទ្រពែក្សដែល១ភាគ៣នៃពាណិជ្ជកម្មប្រេងទាំងអស់ឆ្លងកាត់សមុទ្រនេះ ក៏កងទ័ពជើងទឹកអាមេរិកសម្រេចចិត្តរក្សាទុកនាវាផ្ទុកយន្តហោះUSS Abraham Lincoln នេះនៅឆ្ងាយពីវាបន្តិច។

មេបញ្ជាការនៃនាវាអាម៉េរិកនេះ បាននិយយាប្រាប់សារព័ត៌មានAPថា ” យើងមិនចង់ធ្វើអ្វីមួយឱ្យមានភាពតានតឹងនោះទេ” ។

កាលពីខែឧសភា សេតវិមានបានបញ្ជូននាវាផ្ទុកយន្តហោះនេះនិងយន្តហោះទម្លាក់គ្រាប់បែកB-52ទៅកាន់ឈូងសមុទ្រពែក្ស។សហរដ្ឋអាម៉េរិកក៏មានគម្រោងបញ្ជូនទាហានបន្ថែមចំនួន៩០០នាក់ផងដែរទៅតំបន់មជ្ឈិមបូព៌ានិងពង្រីកការបោះទីតាំងនៃកងទ័ពចំនួន៦០០នាក់ផ្សេងទៀត ខណៈដែលទាហានរាប់ម៉ឺននាក់ផ្សេងទៀតបានមានវត្តមាននៅលើដីគោក នៅទូទាំងតំបន់នោះផងដែរ៕

...

190217-N-FB291-1019
ATLANTIC OCEAN (Feb. 17, 2019) The flight deck aboard the Nimitz-class aircraft carrier USS Abraham Lincoln (CVN 72). Abraham Lincoln is underway conducting composite training unit exercise (COMPTUEX) with Carrier Strike Group (CSG) 12. The components of CSG 12 embody a team-of-teams concept, combining advanced surface, air and systems assets to create and sustain operational capability. This enables them to prepare for and conduct global operations, have effective and lasting command and control, and demonstrate dedication and commitment to becoming the strongest warfighting force for the Navy and the nation. (U.S. Navy photo by Mass Communication Specialist 3rd Class Garrett LaBarge/Released)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print