រឿង​រៀបចំ​សណ្តាប់​ធ្នាប់​ក្រោម​ស្ពាន​អាកាស​ក្បាល​ថ្នល់​ ,​ ពលរដ្ឋ​ថា​ អាជ្ញាធរ​ខណ្ឌ​មានជ័យ​ អសមត្ថភាព​

ចែករំលែក៖

ភ្នំពេញ​៖​ក្រោម​ស្ពាន​អាកាស​ក្បាល​ថ្នល់​ ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ​ រហូត​មក​ទល់​ពេល​នេះ​ នៅតែ​មាន​អ្នក​ចាប់​ម៉ូយ​ឡាន​តាក់ស៊ី​ បន្ត​ឈរ​ច្រងេងច្រងាង​ស្ទេីរ​ពាក់​កណ្តាល​ផ្លូវ​ ប៉ះពាល់​ការ​ធ្វេី​ដំណើរ​របស់​ប្រជាពលរដ្ឋ​ ។

ប្រជាពលរដ្ឋ​ ថ្លែង​ប្រាប់នៅ​ថ្ងៃទី​៥​ ខែ​មិថុនា​ នេះ​ ថា​ នៅ​ពេល​ធ្វើ​ដំណើរ​ក្រោម​ស្ពាន​អាកាស​ក្បាល​ថ្នល់​ ឃេីញ​មាន​អ្នក​ចាប់​ម៉ូយ​៣នាក់​ ឈរ​ស្ទេីរ​ពាក់​កណ្តាល​ ដែល​ពេល​ខ្លះ​ស្ទើរ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ថែមទៀត​ផង​

ក្រឡេក​មេីល​ចំណាត់ការ​របស់​អាជ្ញាធរ​ខណ្ឌ​មានជ័យ​ វិញ​ កន្លង​មក​ គេ​ឃេីញ​ខាង​សណ្តាប់​ធ្នាប់​ខណ្ឌ​មានជ័យ​ ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​ផងដែរ​ ។ ប៉ុន្តែ​ចំណាត់ការ​នេះ​ ដូច​ “វែកចក”​ ពោលគឺ​ បាន​តែ​មួយ​រយៈ​ខ្លី​ ហើយ​ក្រោយ​មក​ អ្វីៗ​វិល​មក​ដូចដេីម​វិញ​ ។

ប្រជាពលរដ្ឋ​ សង្ឃឹម​ថា​ លោក​ ពេជ្រ​ កែវ​មុនី​ អភិបាល​ខណ្ឌ​មានជ័យ​ នឹង​មាន​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព​ជាងនេះ​ ជុំវិញ​បញ្ហា​សណ្តាប់​ធ្នាប់​ក្រោម​ស្ពាន​អាកាស​ក្បាល​ថ្នល់​ នេះ​ ៕

 

ដោយ៖ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print