នគរបាលចាប់ខ្លួននារីក្មេងៗ៣នាក់ ពាក់ព័ន្ធនឹងអំពើជួញដូរថ្នាំញៀនក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ នៅវ័យក្មេងៗសុទ្ធតែស្រីៗប្រកបរបរជួញដូរ និងចែកចែកថ្នាំញៀនខុសច្បាប់ ។ ពួកគេទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហ​ការ​ជាមួយអាជ្ញាធរផ្សារដើមគចាប់ឃាត់ខ្លួននៅក្នុង បន្ទប់ជួល លេខ៣ផ្ទះលេខ៣៧ ផ្លូវលេខ២២៣ ក្រុម៥០ ភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

ពួកគេទាំង៣នាក់ ត្រូវចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៩ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ មានឈ្មោះដូចខាងក្រោម ៖

១-ឈ្មោះ ជា ស្រីដា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៣ផ្ទះលេខ៣៧ ផ្លូវលេខ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

២-ឈ្មោះ ជា ស្រីនី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៣ផ្ទះលេខ៣៧ ផ្លូវលេខ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

៣-ឈ្មោះ សៅ ស្រីអូន ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៣ផ្ទះលេខ៣៧ ផ្លូវលេខ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print