​ស្នេហ៍ខុសជំនាន់ សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេទ កាន់តែផ្អែមល្ហែម

ចែករំលែក៖

ភ្នំពេញ៖ ទស្សនិកជនជាច្រើនបានបង្ហាញការសាទរ និងលើកឡើងពីការច្រណែនខ្លាំងចំពោះស្នេហាខុសវ័យរបស់អ្នកមេម៉ាយ សុខ សោម៉ាវត្តី និងកីឡាករបាត់ទាត់កម្លោះស្រស់សង្ហា លី វ៉ាហេទ។ ការលើកឡើងនេះក្រោយពីចំណងស្នេហ៍មួយនេះកាន់តែបើកចំហរកាន់តែផ្អែមល្ហែមខ្លាំងធ្វើឲ្យអ្នកឃើញមិនច្រណែនមិនបាន។

សុខ សោម៉ាវត្តី និង លី វ៉ាហេទ បានចំណាយពេលវេលាកាន់តែច្រើនសាងភាពផ្អែមល្ហែម​រួមគ្នានៅតំបន់កម្សាន្តនានាឥតដាច់។ ពិសេសក្នុងថ្ងៃខួបកំណើតរបស់តារាបាល់ទាត់ លី វ៉ាហេទ ពួកគេបានទម្លាយរូបថត និងសាដ៏មានអត្ថន័យជ្រាលជ្រៅនិងបញ្ជាក់ពីចំណងស្នេហ៍កាន់តែរឹងមាំ និងចាស់ទុំជាងមុន។

អមនឹងសារក្នុងចិត្តទៅកាន់ម្ចាស់ចិត្ត បង្ហោះ​ជាមួយរូបថត​ដ៏​សែន​រ៉ូ​មែន​ទិ​ក​និង​កីឡាករ​បាល់ទាត់​ព្រមនឹង​ពាក្យពេចន៍​នៃជីវិតស្នេហារបស់នាង ដែលមាន​គ្រប់​រសជាតិ​តែម្តង​ចាប់តាំងពី​មាន​វត្តមាន លី វ៉ា​ហេ​ទ ចូលមកក្នុង​ជីវិត ស្រីស្រស់ ពូកែង៉ក់ង៉។

ភ្ជាប់អត្ថន័យថាៈ “អ្នកគឺជាវត្ថុមានជីវិតម្យ៉ាងដែលបានចូលមកក្នុងជីវិតមនុស្សស្រីម្នាក់នេះអោយ នាងយំ នាងសើច នាងញញឹម នាងងង៉ក់ នាងប្រចណ្ឌ នាងរំភើប នាងធាត់? និងរឿងជាច្រើនទៀតដែលរៀបរាប់១០ថ្ងៃក៏មិនអស់ដែរ គ្មានអីច្រើនទេគ្រាន់តែដឹងថា បង ល្អ ពេលខ្លះក៏មានឈ្លោះគ្នាដែរព្រោះ អូន ងរង៉ក់ ?”។អ្នក​មេម៉ាយ បន្ត​ទៀត​ថា “មនុស្ស​ចាស់​ម្នាក់​នេះ ងរច្រើន​បន្តិច​ហើយ តែ​ បងនៅ​តែ​ទន្ទេញ​ពាក្យ​ថា​ “បង​អ្នក​រើស បងត្រូវ​តែ​ទ្រាំ​បង​ត្រូវ​តែ​លួង​អូន” ជូនពរ​អោយ​ឆាប់​ជា​បាន​មក​ជួយ​ក្លឹប​វិញ ។

នាងថា១ឆ្នាំនាំនាងដើរលេងតែ ៥ ទៅ ១០ ដងអីបានហើយ ព្រោះនាង​ដឹង​ថាគូស្នេហ៍រវល់ ??? ហើយ​អាពាក្យ​ថា​ស្រលាញ់​អូន​មួយ​ជីវិត និង​អត់​យក​ទេ ព្រោះ​ត្រូវ​ជួប​គ្នា​ជាតិ​ក្រោយ​អោយបង​កើតមុន​អូន​ម្ដង កុំ​អោយខុស​ជំនាន់​ដូច​ជាតិ​នេះ” ។ ​​

គួរបញ្ជាក់ដែរថាចំណងស្នេហ៍រវាងតារាសម្តែង សុខ សោម៉ាវត្តី និងតារាបាល់ទាត់លីវ៉ាហេទ កើតមានឡើងក្រោយពីចំណងស្នេហ៍សុខ សោម៉ាវត្តី និងអតីតស្វាមីកូនមន្ត្រីប៉ូលីសបានចែកផ្លូវគ្នាបន្សល់ទុកកូនស្រីម្នាក់។

ពួកគេចាប់ផ្តើមចាប់ចិត្តស្រលាញ់គ្នាក្រោយបានរួមគ្នាថតភាពយន្តខ្នាតធំរឿង”ខូចចិត្តអាជីព” របស់ផលិតកម្មរ៉ុក ។ ស្នេហានេះក៏បានបញ្ចប់ពាក្យរិះគន់ និងលើកឡើងរបស់មនុស្សមួយចំនួនដែលនិយាយថានេះជាស្នេហាភ្លើងចំបើងមិនមែនជាស្នេហាដែលស្រលាញ់គ្នាពិតប្រាកដនោះឡើយ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print