រថយន្តរ៉េងរ៉ូវ័រ ខឹងអ្នកបើកបរស្រវឹង បុកអ្នកលក់បបរតាមរ៉ឺម៉កម៉ូតូរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តRANGE ROVER អ្នកបើកបរស្រវឹងជោគទាំងថ្ងៃ បើកបោះពួយលឿនជ្រុលទៅបុកម៉ូតូរទេះលក់បបរ ពីក្រោយពេញទំហឹងរុញទៅប៉ះរថយន្តកូរ៉េមួយគ្រឿងផ្សេងទៀត ខ្ទេចទាំងរថយន្ត ទាំងរទេះបប បណ្តាលឲ្យយុវជនម្នាក់រង​របួសធ្ងន់ ចំណែកស្ត្រីម្នាក់ទៀតមិនមានរងរបួស ។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ មុខហាងម៉ូឌែនសុីធី ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះឈ្មោះ ផាង សុផាត អាយុ១៧ឆ្នាំ មានស្រុកកំណើត ស្រុករំដួល ខេត្តស្វាយរៀង ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូរទេះលក់បប ជិះ២នាក់មីងក្មួយ បើកដើរលក់បបរ តាមផ្លូវ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កម៉ាក RANGE ROVER ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AM-5996 បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោគជាំក្នុង ល្បឿនលឿន ស្របទិស រេចង្កូតទៅបុក ពីក្រោយ ម៉ូតូរទេះបបរបស់ជនរងគ្រោះ រុញទៅបះ នឹងរថយន្តកូរ៉េមួយគ្រឿងទៀត បើកនៅខាងមុខ បណ្តាលឲ្យរងរបួស យុវជនម្នាក់ជាអ្នកបើកបរម៉ូតូ របួសធ្ងន់បាក់ជើងស្តាំ។
ចំណែកម្តាយមីង មិនមានរងរបួស រីឯរថយន្តកូរ៉េមួយគ្រឿង ដែលម៉ូតូប៉ះនោះ បាន​បើកទៅបាត់ សល់តែរថយន្តបង្ក និងអ្នកបើកបរនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន រថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែក រថយន្តបង្ក ម៉ូតូអូសរទេះរងខូចខាត បាក់បែកខ្ទេច រួមទាំងអ្នកបើកបររថយន្តបង្កផង សមត្ថកិច្ចចុះទៅពិនិត្យ វាស់វែងរួច យកទៅផ្នែកជំនាញ កសាងសំណុំរឿងតាមនីតិវិធី ៕ សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print