ភ្នំពេញ៖ភ្លៀងនិងខ្យល់កន្រ្តាក់ បោកបក់យ៉ាងខ្លាំងបាន បណ្ដាលឲ្យប៉ើងដំបូលអគាររោចក្រកា ត់ដេរមួយកន្លែង យីហោ«FTEO» ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ។បណ្ដាលឲ្យមានឲ្យកម្មការិនីជា ង១០នាក់រងរបួស ព្រមទាំងបានធ្វើឲ្យសម្ភសរៈនិ ងផលិតផលនៅក្នុងអគារនោះទទួលរងនូ វការខូចខាត ហើយរោងចក្រក៏ត្រូវបានបិទទ្វារជា បណ្ដោះអាសន្នរង់ចាំការជួសជុលដំ បូលផងដែរ ។
ដោយឡែកបង្គោលភ្លើងតង់ស្យង់មធ្យមចំនួ ន១៧ដើម រួមនិងបង្គោលភ្លើងបំភ្លឺផ្លូ វ២ដើម ស្ថិតនៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិថ្មដា និងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល បានបាក់ដួលសង្កត់លើរថយន្តនិងតូ បលក់ដូរទៀតផង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានភ្លៀង១មេធំហើ យបានលាយឡំមកជាមួយខ្យល់កន្រ្តាក់ យ៉ាងខ្លាំងបានបក់បោកបណ្ដាលឲ្យប៉ើ ងដំបូលអគារ ចំនួន២រោងចក្រកាត់ដេរខាងលើ ហើយកម្មការិនីជាង១០នាក់ក្នុងចំ ណោម៧០០នាក់កំពុងបម្រើការងារ នៅក្នុងអគារនោះបានរងរបួសធ្ងន់និ ងស្រាល។ចំណែកអ្នកដែលអត់របួសបា នបាំគ្នារត់ចេញក្រៅទាំងមេឃកំពុ ងភ្លៀងនិងខ្យល់ព្រមទាំងផ្គររន្ ទះគួរឲ្យខ្លាច ហើយភ្លៀងនោះរហូតដល់វេលាយប់ថ្ងៃ ដដែលទើបរាំង និងបណ្ដាលឲ្យសម្ភារៈព្រមទាំងផលិ តនៅក្នុងអគាររោងទាំង២នោះបណ្ដលឲ្ យមានការខូចខាតទៀតផង។លុះដល់វេលា ព្រឹកថ្ងៃទី៥ ខែមិថុនា កម្មករបាននាំគ្នាទៅធ្វើការបន្ តទៀត ប៉ុន្តែត្រូវបានថៅកែរោងចក្រអនុ ញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ និងសម្រេចចិត្តបិទ្វាររោងចក្រជា បណ្ដោះអាសន្នរង់ចាំការជួសជុលឡើ ងវិញ ។
នៅក្នុងហេតុការណ៍នោះដែរក៏បានបណ្ ដាលឲ្យមានបង្គោលខ្សែភ្លើងតង់ស្ យុងមធ្យម១៧ដើមនិងបង្គោលភ្លើងបំ ភ្លឺផ្លូវ២ដើមស្ថិតនៅតាមបណ្ដោ យផ្លូវជាតិលេខ៤ ភូមិថ្មដា និងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូលក៏ត្រូវបានបាក់ដួលរលំ ដែរ។ បណ្ដាលឲ្យសង្កត់លើរថយន្ត ព្រមទាំងម៉ូតូសណ្ដោងរ៉ឺមម៉ក និងតូបលក់ដូរស្ថិតនៅលើចិញ្ចើមផ្ លូវក្រោមខ្សែភ្លើងនោះផងដែរ ប៉ុន្តែទោះបីបែបណាមិនបានបង្កឲ្ យមានអ្នករងរបួសឡើយ។ជាងនេះទៀតក៏ បណ្ដាលឲ្យតំបន់ខាងលើដាច់ភ្លើងពេ ញ១យប់ថែមទៀតផង ។ នេះគឺជាគ្រោះធម្មជាតិដែលគួរតែមា នការប្រុងប្រយ័ត្នដើម្បីចៀសវា ងនូវគ្រោះថ្នាក់ជាយថាហេតុ៕ សុខា សែនជ័យ