ដោយសារតេអាកាសយានិក សុំច្បាប់ ច្រើននាក់ ធ្វើឲ្យជើងហោះហើរ ជាច្រើនត្រូវលុបចោល ។ តាមការប្រកាសរបស់ ក្រុមហ៊ុនអាកាសចរណ៍ Jetstar Japan បានប្រកាសថា នឹងលុបជើងហោះហើរ ដល់ទៅ៧០ជើងនៅក្នុងខែមិថុនា នេះដោយសារតែកង្វះអាកាសយានិក ។ ក្នុងជំនួបជើងហោះហើរដែលបានលុបចោល ក្នុងនោះមានជើងហោះហើរក្នុងស្រុក ៥៨ ជើង និង អន្តរជាតិ១២ជើង ។
សកម្មភាពខាងលើ បានធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរ ដល់ទៅ ៧៥០០នាក់ ។នៅពេលនេះក្រុមហ៊ុនកំពុងតែ រៀបចំបែបបទឲ្យអ្នកដំណើរ បន្តធ្វើដំណើរជាមួយក្រុមហ៊ុនផ្សេង ។
មូលហេតុដែលក្រុមហ៊ុនអាកាសចរណ៍ Jetstar Japan ធ្លាក់ក្នុងស្ថានភាព ខ្វះអាកាសយានិក គឺដោយសារតែ អាកាសយានិក ជាច្រើន សុំច្បាប់ ច្រើនថ្ងៃ ដោយមូលហេតុថាឈឺ និងរងរបួស ផ្សេងៗ ។ ចំណែកអាកាសយានិកដែលនៅធ្វើការ ត្រូវផ្លាសប្តូរវេនគ្នាឈប់សម្រាក។
កាលពីចុងសប្តាហ៍កន្លងមក ក្រុមហ៊ុន Jetstar Japan ត្រូវលុបចោលជើងហោះហើរ១៦ជើង ដោយមូលហេតុដូចគ្នា ។ ក្រុមហ៊ុនអាកាសចរណ៍ខាងលើ បានបញ្ជាក់ថានៅក្នុងខែកក្កដា ខាងមុខនេះ ជើងហោះហើរនឹងត្រូវដំណើរការធម្មតាវិញហើយ៕