បុរសម្នាក់ដាច់ចិត្តធ្វើអត្តឃាត ដោយសារតែមានជំងឺគ្រប់ចម្រុះធ្វើទុក្ខខ្លាំងពេក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ បុរសម្នាក់ស៊ូទ្រាំនឹងជំងឺចម្រុះលែងបាន សម្រេចចិត្តយកខ្សែនីឡុងចងភ្ជាប់ជាមួយរនូតផ្ទះចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរឯក ស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៩ នៅចំណុចក្រោមផ្ទះរបស់ជនរងគ្រោះផ្ទាល់តែម្តង ស្ថិតនៅភូមិអណ្តូងជា ឃុំជីរោទិ៍ទី២ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចន ជឿន ភេទប្រុស អាយុ៥៤ឆ្នាំជាតិខ្មែរ រស់នៅភូមិឃុំ កើតហេតុខាងលើ ។ នៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញខ្សែនីឡុង ពណ៌ខ្មៅ មានប្រវែង៧,២០ម៉ែត្រ ដោយយកខ្សែចងក ភ្ជាប់នឹងរនូតផ្ទះ ដែលមានកម្ពស់២,៣៨ម៉ែត្រ ។ ជនរងគ្រោះបានស្លាប់នៅក្រោមផ្ទះខ្លួនតែម្នាក់ឯង ។

តាមការពិនិត្យជាក់ស្តែង ធ្វើឡើងដោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាជីរោទិ៍ទី២បានសន្និដ្ឋានថា  ជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាត​ចងកពិតប្រាកដមែន ។ ការស្លាប់នេះពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះឡើយ ។

យោងតាមសាក្សីដែលជាអ្នកស្រុកភូមិជាមួយបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះមានជំងឺ ប្រចាំកាយ ដូចជា ទាចទឹក របេងសួត និងស្អិតក្រពះពោះវៀន ។ អាចផ្តើមពីកត្តានេះទើបធ្វើឲ្យ​ជនរងគ្រោះសម្រេចចិត្តបញ្ចប់ជីវិតដោយការចងកបែបនេះ ៕ ដោយ ៖ វណ្ណៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print