រថយន្តមួយគ្រឿងបោលបុកចូលផ្ទះវេលុយទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តកូរ៉ូឡាមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលទៅបុករះផ្ទះវីងវេលុយ ផ្ទះអ៊ុតសក់និងបង្គូលស្លាកផ្សាយពាណិជកម្មទូរស័ព្ទ មីតហ្វូនបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមិថុនាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមិនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡាមួយគ្រឿងពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2H-9417ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿន លឿនខណះមកចំណុចកើតហេតុខាងលើជួននិងផ្លូវកោងបានរេចង្កូតទៅបុករះចូលផ្ទះវីងវេលយុ ផ្ទះអ៊ុត សក់ និងបង្គូលស្លាកផ្សាយពាណិជកម្មទូរស័ព្ទមីតហ្វូនបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខា សែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print