ជិះម៉ូតូលឿនជ្រុលបុករថយន្តពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យនិង២នាក់ទៀតរបួសធ្ងន់ខណះពួកគេជិះម៉ូតូលឿនដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តបាញ់បេតុងពេញទមហឹងកាលពីវេលាម៉ោង១១​និង​៣០នាទីយប់ថ្ងៃទី៥ខែមិថុនា​ឆ្នាំ២០១៩​ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ​ សង្កាត់ស្ទឹងមាន​ ខណ្ឌមានជ័យ​។
ជនរងគ្រោះដែលស្លាប់ឈ្មោះសាន់គឹមសាន​ ភេទប្រុសអាយុ១៩​ឆ្នាំ​ មានស្រុកកំណេីតភូមិដេីមដូងឃុំក្រពុំឈូក​ ស្រុកកោះអណ្តែត​ ខេត្តតាកែវ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តប្រភេទបាញ់បេតុង​ ពាក់ស្លាកលេខភ្នំពេញ5A 0957 ធ្វេីដំណេីរតាមបណ្តោយផ្លូវមុនីរ៉េតក្នុងទិសដៅពីត្បូងទៅជេីងហេីយបានបត់ឆ្វេងបំណងទៅផ្លូវវេងស្រេងស្រាប់តែមានយុវជន៣នាក់ជិះម៉ូតូហុងដាឌ្រីមសង់​ ស៊េរីឆ្នាំ២០០៨​ ពណ៍ខ្មៅ​  ពាក់ស្លាកលេខព្រៃវែង1A 8333 ធ្វេីដំណេីរតាមបណ្តោយផ្លូវវេងស្រេងក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ក៏ជ្រុលបុករថយន្តពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ធ្ងរ៣នាក់។ ភ្លាមនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗតែដោយអកុសលជនរងគ្រោះម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុទំនាក់ទំនងទៅជំនាញធ្វេីការវាស់វែងយករថយន្តនិងម៉ូតូយកទៅចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ ៕សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print