ខេត្តសៀមរាប៖ កម្លាំងការិយាល័យសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងជំនាញ និងកម្លាំងចម្រុះមូលដ្ឋានស្ រុកវ៉ារិន នៅថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១និង៥៨នាទីព្រឹ កបានចុះបង្ក្រាបទីតាំងការដ្ ឋានកាយយកដីក្រហម១កន្លែង គ្មានច្បាប់អនុញ្ញាតពីមន្ត្ រីជំនាញ ស្ថិតនៅចំណុចអន្លង់ត្រាង ភូមិស្វាយស ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក សឿន សេន ប្រធានការិយាល័យសេដ្ឋកិច្ចបា នបញ្ជាក់អោយដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើចំណាត់ការ ទៅលើម្ចាស់ទីតាំងដូចជា៖
១. ធ្វើកំណត់ហេតុបិទទីតាំងកា រដ្ឋានជាបណ្តោះអាសន្ន ដើម្បីឲ្យម្ចាស់ចូលខ្លួនដើ ម្បីធ្វើការផាកពិន័យអន្តរ កា រណ៍ ដោយអនុលោមទៅតាម ច្បាប់ស្តីពី ការគ្រប់គ្រង និងការធ្វើអាជីវកម្ម ធនធានរ៉ែ ព្រមទាំងដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាតឲ្យបានត្រឹមត្ រូវពីស្ថាប័នជំនាញទើបអនុញ្ញាតឲ្យដំណើរការឡើងវិញ។
២. ធ្វើកំណត់ហេតុចាប់យកវត្ថុ តាងៈ
- រថយន្តកង់ដប់ ម៉ាក HINO ១គ្រឿង ។
- រថយន្តកង់ដប់ពីរ ម៉ាក HYUNDAI ០២គ្រឿង ។
- អេស្កាវ៉ាទ័រ ម៉ាក KOMAT’SU ១គ្រឿង។
៣.នាំខ្លួនកម្មករបើកគ្រឿ ងចក្រ និងអ្នកធ្វើការនៅក្នុងការដ្ឋាន ៥នាក់ មកសាកសួរនៅអធិការដ្ឋាននគរបា លស្រុកវ៉ារិន។ ក្រោយពេលសួរនាំរួច បច្ចុប្បន្នកម្មករទាំង ៥នាក់បានធ្វើកិច្ចសន្យា អប់រំណែនាំ ហើយបានឲ្យត្រលប់ទៅកាន់លំនៅ ដ្ឋានវិញ។ រីឯវត្ថុតាងរថយន្ត៣គ្រឿង សមត្ថកិច្ចបានយកមករក្សាទុ កនៅអធិការដ្ឋាននគរបាលស្រុកវ៉ា រិន ចំពោះអេស្កាវ៉ាទ័រកាយដី ១គ្រឿង បានរក្សាទុកនៅទីតាំងការដ្ឋាន ៕ប៊ុនរិទ្ធី