នគរបាលឃាត់ខ្លួនមនុស្ស៣នាក់ នៅក្នុងផ្ទះសំណាក់ ម៉េង លីន ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តរតនគីរី ៖ ជនសង្ស័យជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនចំនួន០៣នាក់ត្រូវបានកម្លាំង នគបាលប្រឆាំងគ្រឿងញៀនខេត្តចុះបង្ក្រាបហើយរឹបអូសវត្ថុតាងមួយចំនួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត។

ការបង្កាបនោះសមត្ថកច្ចបានធ្វើឡើងនៅវេលាម៉ោង ០១.៣០នាទី ថ្ងៃអង្គារ៍ ២កើត ខែជេស្ឋ ឆ្នាំកុរ
ឯក​​ស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៤ ខែមិថុនាឆ្នាំ២០១៩នៅចំណុចបន្ទុប់ជួលលេខ១០៤ ក្នងផ្ទះសំណាក់ម៉េង លីនស្ថិតក្នុងភូមិអូរកន្សែងសង្កាត់បឹងកន្សែងក្រុងបានលុង។

ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះយោងតាមបទបញ្ជា លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគីរី។

ប្រភពពីនគបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងថាក្នុងចំនោមជនស្ស័យទាំងបីអ្នកនេះក្នុងនោះមានប្រុស០២នាក់និងស្រីម្នាក់។

ជនសង្ស័យទាំង៣នាក់មានឈ្មោះ ៖

ទី១ .ឈ្មោះ ឈួន ស្រីគីម ភេទស្រីអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រកដ។

ទី២.ឈ្មោះ ចំរើន រតនៈ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ។

ទី៣. ឈ្មោះម៉ាន រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបមិនពិតប្រាកដ។

ប្រភពបន្តថាការិយាល័យប្រឆាំងគ្រឿងញៀនបន្តថាក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យកម្លាំងជំនាញបានឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៣កញ្ចប់ទម្ងន់៩៧.៩២ក្រាមទាំងសំបកថង់។
ជញ្ជីញថ្លឹងថ្នាំញៀនមួយគ្រឿងថងច្រកថ្នាំញៀនមួយចំនួនធំទៀត , ទូរស័ព្ទ០២គ្រឿងម៉ូតូ០២គ្រឿងនិងសម្ភារៈសេពថ្នាំញៀនមួយចំនួន។

រួចកម្លាំងជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់(ប៉ុសិ៍្តកាឡែង)បន្តធ្វើការឆែកឆេរផ្ទះជនសង្ស័យមួយកន្លែងទៀតស្ថិតក្នុងភូមិកាឡែ ឃុំកាឡែង ស្រុកលំផាត់ដឹកនាំសម្របសម្រួលផ្ទាល់ដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀននោះទេ ។ ជនសង្ស័យខាងលើបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង០៣នាក់។

ក្រោយការបង្រ្កាបបានជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់ផងដែរ៕

ដោយ ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print