តុលាការសម្រេចឃុំខ្លួនតៃកុងរថយន្តបើកបុកបណ្តាលឲ្យមនុស្សស្លាប់ និងរបួសស្រាលពីនាក់នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ លោកស្រី​ ពេជ​ ម៉ារ៉ែន​ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនតៃកុងរថយន្តបើកបុកម៉ូតូ​ស្លាប់ម្នាក់ របួសស្រាលពីនាក់នៅស្រុក កៀន​ ស្វាយ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”បើកបរដោយធ្វេសប្រហែស​ ខ្ជីខ្ជាមិនប្រុងប្រយត្ន័បណ្តាលអោយរបួស និងស្លាប់អ្នកដ៍ទៃ”។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៦ និង១០នាទីនៅចំនុចលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៤៣-៤៤ភូមិ ព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល តាមមាត្រា៨៣និង៨៥ នៃច្បាប់ស្តីពីចរាចណ៍ផ្លូវគោក។

ជនជាប់ចោទមានម៉ុន ណាត ភេទប្រុស អាយុ ២៦ ឆ្នាំ (ខ្មែរ)មានទីលំនៅ ភូមិសំបូរ ឃុំ កក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម ។

នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង កើតហេតុខាងលើ មានរថយន្ត០១គ្រឿង ម៉ាក TOYOTA HIGHLANDER ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2AA- 0228 បើកបរពីទិសដៅអ្នកលឿង ទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ពេលបើកមកដល់កន្លែងកើតហេតុខាងលេី បានបុកពីក្រោយម៉ូតូម៉ាកCITI 100 ពណ៌ក្រហម ពាក់ស្លាក​លេខ​ឃ- 7873 កណ1 បើកបរដោយឈ្មោះ ភិន សុខ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានអ្នករួមដំណើរឈ្មោះ ឡូយ គង់ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិ ព្រៃក្រាំង ឃុំ ព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងឈ្មោះ សន ហឿន ភេទស្រី អាយុ ៥៣ឆ្នាំ មានទីលំនៅ ភូមិតាមាស ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលបើកមានទិសដៅស្របគ្នាបណ្ដាលអោយអ្នកបេីកបរម៉ូតូម្នាក់រងរបួសស្រាល ឈ្មោះ សន ហឿន រងរបួសស្រាល បញ្ជូនមកព្យាបាលនៅមណ្ឌលសុខភាពសំរោងធំ និងឈ្មោះឡូយ គង់ របួសធ្ងន់ ហើយបានស្លាប់នៅមណ្ឌលសុខភាពឃុំសំរោងធំ ម៉ូតូខូចធ្ងន់ រថយន្ត ខូចស្រាល អ្នកបេីកបររថយន្ដឃាត់ខ្លួន ៕​  ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print