បើករថយន្ត​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​Today​ កំពុង​បទ​ឆ្លងផ្លូវ​បណ្ដាល​រង​របួសធ្ងន់​ ស្រាល​២​នាក់​

ចែករំលែក៖

​ភ្នំពេញ៖ យុវជន​ពីរ​នាក់​បាន​រង​របួសធ្ងន់​ និង​ស្រាល​ ខណៈ​កំពុង​ជិះ​ម៉ូតូ​បទ​ឆ្លងផ្លូវ​ហើយ​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ដែល​មិន​ប្រយ័ត្ន​បាន​ជ្រុល​មក​បុក​ពេញទំហឹង​តែ​ម្ដង​ ។​

image4

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ កែង​ផ្លូវ​៦៣​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១​ ខណ្ឌចំការមន​ ។​

​បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហង់​ដា​ធូ​ដេ​ ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​ ជិះ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បួ​ង​(​ផ្លូវ​៦៣)​ក្នុង​ល្បឿន​ល្មម​ហើយ​បាន​ជិះ​ឆ្លងផ្លូវ​ម៉ៅ​សេ​ទុង​ ខ​ណះ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ​ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ កាម​រី​បា​ឡែ​ន​ ពណ៌​ស្ក​ មិន​ចាំ​ស្លាក​លេខ​ បើក​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ក្នុង​ល្បឿន​លឿន​ហើយ​មក​បុក​ម៉ូតូ​ពេញទំហឹង​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​បាក់ជើង​ស្ដាំ​ម្ខាង​ និង​ម្នាក់​ទៀត​រង​របួសស្រាល​ ។​

​ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បន្ត​ល្បឿន​បើក​គេចខ្លួន​បាត់​ស្រមោល​ ក្រោយមក​ជន​រង​គ្រោះ​ដែល​របួសធ្ងន់​ត្រូវ​បាន​ថ​យន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ឯកជន​ រីឯ​ម៉ូតូ​ត្រូវ​បាន​មិត្តភក្តិ​ជួយ​យក​ទៅ​ផ្ទះ​តែ​ម្ដង​ ៕​

image1

image2

image3

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print