អ្នកវិទ្យាសាស្ត្រនយោបាយរុស្ស៊ីលោកVitaly Tretyakov បានបញ្ចាក់ថាវាសនាសហគមន៍អឺរ៉ុបនាពេលនេះមានភាពល្អប្រសើរ តែពេលខាងមុខមិនអាចប្រសើរដូចនេះឡើយ។
លោកVitaly Tretyakov បានបញ្ចាក់ថាស្ថានភាពនៅអឺរ៉ុបមិនខុសអ្វីពីជោគវាសនារបស់អតីតសហភាពសូវៀតនោះឡើយ។ សូវៀតបានរស់រាន្តមានជីវិតជិត៧០ឆ្នាំ ជាពេលវេលាមួយយ៉ាងយូ តែទីបំផុតក៏ត្រូវតែបែកបាក់។ ចំណែកសហគមន៍អឺរ៉ុបក៏នឹងត្រូវបែកបាក់ពេលមានអាយុកាលដូចទៅនឹងសូវៀតគឺអំឡុងឆ្នាំ២០២២ខាងមុខ។
រយ:ពេល៧០ឆ្នាំមិនមានពេលវេលាខ្លីនោះឡើយ គឺត្រូវឆ្លងកាត់៣ជំនាន់មនុស្សដឹកនាំ ។ជំនាន់ជីតាបានបង្កើតឡើងនិងសាងសង់នៅអ្វីថ្មីៗ។ ជំនាន់កូនចៅទទួលបាននូវអ្វីថ្មីៗពីជីតាហើយ ប្រើប្រាស់វាមិនបានគិតដល់ភាពខុសឆ្គងនោះឡើយ។ ចំណែកជំនាន់កូនចៅគឺមិនបានមើលឃើញពីភាពល្អអត់ខ្ជោះដែលជំនាន់មុខបន្សល់ទុក។ លើសពីនេះទៅទៀតជំនន់ក្រោយបានបានបោះបង់ទស្សន:របស់ជំនាន់មុន បំផ្លាញអ្វីដែលជំនាន់មុនខិតខំបង្កើតឡើង ទីបំផុតក៏ដួលរលំ។
ប្រវត្តិសាស្ត្រសូវៀតបានវិវឌ្ឍន៍ដូចខាងលើ ។ពេលនេះសហគមន៍អឺរ៉ុបកំពុងតែធ្វើដំណើរតាមកន្លងសូវៀត នៅពេលដ៏ខ្លីខាងមុខជំនាន់ក្រោយរបស់អឺរ៉ុបនិងក្លាយជាកម្លាំងនយោបាយដ៏សំខាន់របស់សហគមន៍។
តើមូលហេតុណាមួយដែលធ្វើឲ្យសហភាពសូវៀតដួលរលំ? ការដួលរលំដោយសារតែការគ្រប់គ្រងរដ្ឋបានមិនបានល្អ ផលប្រយោជន៍ផ្ទាល់ខ្លួនផ្តោតសំខាន់ទៅលើក្រុមអភិជនវិវាទផ្ទៃក្នុង ទាំងនោះហើយជាហេតុផលធ្វើឲ្យសូវៀតត្រូវដួលរលំ។
មូលហេតុមួយទៀតធ្វើឲ្យសូវៀតដួលរលំនោះ គឺការចោទប្រកាន់ទោសគ្នាទៅវិញទៅមក ស្តីពីអ្នកណាត្រូវចិញ្ចឹមអ្នកណា អ្នកណាត្រូវធ្វើការ អ្នកណាត្រូវនៅទំនេរ។ ដូចជាថ្ងៃនេះនៅក្នុងសហគមន៍អឺរ៉ុប មិនខុសអ្វីពីសូវៀតនោះឡើយដូចជាប្រទេសសាធារណរដ្ឋនៅភាគខាងជើងនិងភាគខាងត្បូងបានចោទប្រកាន់គ្នាទៅវិញទៅមក ពីបញ្ហាដូចខាងលើ។ នៅអឺរ៉ុបពេលនេះប្រទេសសហគមន៍អឺរ៉ុបកំពុងតែចោទប្រកាន់គ្នាទៅវិញទៅមក។ ការចោទប្រកាន់គ្នាបានក្លាយទៅជាការពិភាក្សានៅតាមប្រព័ន្ធផ្សព្វផ្សាយ ធ្វើឲ្យស្ថានភាពផ្ទុយស្រឡះពីការពិត។មួយវិញទៀតដែលបានធ្វើឲ្យស៊ូវៀតដួលរលំនោះគឺជាតិសាសនិយម ការប្រកាន់វណ្ណៈ ធ្វើឲ្យបេកបាក់នៅក្នុងសង្គម។
ថ្ងៃនេះរូបភាពខាងលើកំពុងតែកើតឡើងនៅក្នុងសហគមន៍អឺរ៉ុប ។អឺរ៉ុបមិនបានក៏បានទទួលស្គាល់ថា គោលនយោបាយពហុវប្បធម៌របស់អឺរ៉ុបបានបរាជ័យ។ចំណែកសូវៀតពេលនោះនយោបាយពហុវប្បធម៌ទទួលបានជោគជ័យយ៉ាងខ្លាំងពលរដ្ឋគ្រប់ជាតិសាស្ត្រមានមិត្តភាពយ៉ាងល្អប្រសើរ។ ពេលនោះសូវៀតមិនមានបញ្ហារឿងជនអន្តោប្រវេសន៍នោះឡើយ តែអឺរ៉ុបពេលនេះកំពុងតែប្រឈមនិងជនអន្តោប្រវេសន៍ជាច្រើនចូលអឺរ៉ុប ក៏ជាផ្នែកមួយនៃការគម្រាមអឺរ៉ុបឲ្យបែកបាក់គ្នា ។
បញ្ហាដ៏សំខាន់របស់សហគមន៍អឺរ៉ុបនាពេលនេះគឺបញ្ហាបំណុល វិបត្តិសេដ្ឋកិច្ចកំពុងតែគម្រាមកំហែង ដល់ការស្លាប់រស់របស់អឺរ៉ុប។មានប្រទេសខ្លះពេលនេះក៏មានបំណងចង់ចាកចេញពីសហគមន៍អឺរ៉ុបដើម្បីសេចក្តីសុខផ្ទាល់ខ្លួន។ អ្នកវិទ្យាសាស្ត្រនយោបាយរុស្សីបញ្ចាក់ថា អាមេរិកបានយកចិត្តទុកដាក់ដល់ប្រអឺរ៉ុបដោយសារតែការតានតឹងយោបាយនិងដើម្បីការពារសម្ព័ន្ធមិត្តណាតូឲ្យមានភាពរឹងមាំ។
ប្រទេសអឺរ៉ុបក៏ត្រូវការរុស្ស៊ីជួយផងដែរហើយប្រសិនបើរុស្ស៊ីលូកដៃនោះអឺរ៉ុបកាន់តែប្រេះឆាខ្លាំងឡើងហើយការបែកបាក់និងកើតឡើងជាមិនខាន។មិនថាឡើងតែអឺរ៉ុប រុស្សីក៏មានបំណងធ្វើឲ្យអាមេរិកត្រូវបេកខ្ញែកដូចជាសូវៀតអីចឹងដែរ។
កាលពីសង្គ្រាមត្រជាក់រវាងអាមេរិក នឹងសហភាពសូវៀត អាមេរិកបានធ្វើឲ្យសូវៀតដែលជាប្រទេសដ៏ធំមួយទៅជាប្រទេសតូចៗជាច្រើន ចំណែកសូវៀតនៅសល់តែស្នូលកណ្តាលប៉ុណ្ណោះ។ បើមានសង្គ្រាមត្រជាក់កើតឡើងជាថ្មីនោះ តើរុស្ស៊ីអាចសងសឹកអាមេរិក ដោយបំបែករដ្ឋជាច្រើនរបស់អាមេរិកឲ្យទៅជាប្រទេសឯករាជ្យចេញពីអាមេរិកដែរឬទេ?
សង្គ្រាមត្រជាក់រវាងអាមេរិក និងរុស្ស៊ីអាចនឹងកើតឡើងគ្រប់ពេល ប្រសិនបើមេដឹកនាំប្រទេសទាំងពីរមិនមានការអត់ធ្មត់ដល់ទីបំផុតទេនោះ។ ការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក ក៏ដូចជាយុទ្ធសាស្ត្រយោធា នៅជាប់ព្រំដែនរុស្ស៊ី និងប្រទេសណាតូអាចជំរុញឲ្យមានការប្រកួតប្រជែងសព្វាវុធរវាងអាមេរិក នឹងរុស្ស៊ី។
សារព័ត៌មាន Business Times បានផ្សព្វផ្សាយថា រុស្ស៊ីចង់ឲ្យរដ្ឋតិចសាស់របស់អាមេរិកផ្តាច់ខ្លួនចេញពីសហរដ្ឋ ទៅជាប្រទេសឯករាជ្យមួយ។ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានបញ្ជាក់ថា រុស្ស៊ីនៅពីក្រោយក្រុមផ្តាច់ខ្លួនរដ្ឋតិចសាស់ ដូចដែលរុស្ស៊ីបានធ្វើទៅលើពលរដ្ឋនៅតំបន់ស្វយ័តគ្រីមៀរ អតីតប្រទេសអ៊ុយក្រែន ពេលនេះបានបញ្ចូលក្នុងដែនអធិបតេយ្យរបស់រុស្ស៊ី ។
សារព័ត៌មាន Business Times បានផ្សាយថា អ្នកសារព័ត៌មាន Casey Michel មកពីសារព័ត៌មាន Politico បានរកឃើញពីទំនាក់ទំនងយ៉ាងជ្រាលជ្រៅ និងចម្លែករវាងក្រុមបដិវត្តន៍តិចសាស់ TNM នឹងក្រុមគាំទ្រផ្តាច់ខ្លួនរដ្ឋតិចសាស់ចេញពីសហរដ្ឋអាមេរិក។
តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក Nathan Smith អ្នកទទួលបន្ទុកគោលនយោបាយការបរទេសរបស់ TNM ពេលថ្មីៗនេះបានទៅបំពេញទស្សនកិច្ចរុស្ស៊ីហើយត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធផ្សព្វផ្សាយនានារបស់រុស្ស៊ី ក៏បានរំលឹកដល់លោក Smith ហើយប្រើប្រាស់ឈ្មោះរបស់លោកដើម្បីថ្កោលទោសអាមេរិកថា«អាមេរិកមិន មានរបបប្រជាធិបតេយ្យពេញលេញនោះឡើយ គឺជារបបផ្តាច់ការ»។
វិមានប្រធានាធិបតីរុស្ស៊ីក៏បានពិភាក្សាពីបញ្ហាតិចសាស់នៅតាមប្រព័ន្ធអ៊ីនធើណេត ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី ក្នុងនោះមានទាំងប្រធានាធិបតីពូទីនផងដែរ បាននិយាយអំពីបញ្ហាតិចសាស់នៅក្នុងសុន្ទរកថារបស់លោក ។ លោកពូទីន ធ្លាប់បានបញ្ជាក់ថាអាមេរិកបានឆក់យកតិចសាស់ពីប្រទេសមិចស៊ីកូ ៕