បុរសជនជាតិអីុតាលីម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ស្រីលក្ខណ៍អូរ១ ធំក្លិនស្អុយទើបដឹង

ចែករំលែក៖

ខេត្តព្រះសីហនុះ ៖ ប៉ូលីសក្រុងព្រះសីហនុបានរាយការណ៍ថាមានសាកសពបុរសជនជាតិអ៊ីតាលីម្នាក់ឈ្មោះAJRALDI FULVIOភេទប្រុសកើតឆ្នាំ១៩៥៨សញ្ជាតិអ៊ីតាលី កាន់លិខិតឆ្លងដែនលេខYA5904013។ ជនរងគ្រោះបានចូលមកកម្ពុជាកាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០១៥ស្នាក់នៅរហូតដល់ថ្ងៃទី៩ខែកក្កដានេះបានស្លាប់។នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោស្រីលក្ខណ៍អូរ១ក្រុងព្រះសីហនុមិនដឹងជាប៉ុន្មានថ្ងៃមកហើយធំក្លិនស្អុយទើបដឹង។ ប៉ូលីសបានទទួលដំណឹងនៅនៅល្ងាចថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៥នៅផ្ទះសំណាក់ស្រីលក្ខណ៍ស្ថិតក្នុងក្រុម១៧ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ ក្រុមអ្នកបច្ចេកទេសពិនិត្យសាកសពបានធ្វើការសន្និដ្ឋានជំហានដំបូងថា ស្លាប់ដោយសារគាំងបេះដូង ។

សាកសពបានទុកចោលរហូតដល់ល្ងាចថ្ងៃដដែលទើបមានការសម្រេចវេចខ្ចប់យកមករក្សាទុកនៅសាលខ្មោចនៃមន្ទីរពេទ្យបង្អែកខេត្តរងចាំការសម្រេចពីស្ថានទូត ប្រចាំកម្ពុជា ៕ ឆ្លាមសមុទ្រ

2

3

...

1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print