ស្វាយរៀង ៖សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសហការជាមួយកំលាំងនគបាលខេត្តស្វាយរៀងបានធ្វើការចុះបង្ក្រាបមុខសញ្ញាប្លន់ប្រដាប់អាវុធចំនួន២នាក់ក្រោយពីធ្វើសកម្មភាពប្លន់នៅឯរាជធានីនាពេលកន្លងមក។ ករណីចុះបង្រ្កាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៤៖២០នាទីរសៀលថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៥ស្ថិតនៅចំនុចក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះឈ្មោះ ឃុន សុខឡា ភេទប្រុសអាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដនិងឈ្មោះ ឆោម បូរ៉ា ភេទប្រុសអាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដអ្នកទាំង២មានទីលំនៅ
ភូមិដំណាក់ចំបក់សង្កាត់អូក្រសារក្រុងកែបខេត្តកែប។ ប្រភពបន្តទៀតថាក្រោយពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចក៏បានដកហូតបានម៉ូតូមួយគ្រឿងពណ៏ក្រហមពាក់ស្លាកលេខភ្នំពេញ1CI-5023។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀងប្រគល់ទៅអោយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃវិញផងដែរព្រោះជាម្ចាស់ករណី។